ព័ត៌មានជាតិ
អាជ្ញាធរខេត្តស្វាយរៀងសម្រេចផ្អាកទីតាំងអាជីវកម្មនិងផ្ទះពលរដ្ឋជាច្រើនកន្លែងដែលពាក់ព័ន្ធអ្នកឆ្លងកូវីដ១៩
អាជ្ញាធរខេត្តស្វាយរៀងបានសម្រេចផ្អាកទីតាំងមួយចំនួនដូចជាវត្តអារាម ការដ្ឋានសំណង់អាហារដ្ឋានចំនួន៧ទីតាំងនិងផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែមីនានេះថា ទីតាំងដែលផ្អាកនោះរួមមាន នៅឃុំកំពង់ត្រាចស្រុករមាសហែកបានបិទវត្តចំនួន២គឺ

វត្តត្រពាំងគ្រួស និងវត្តអណ្តូងពោធិ៍ បានព័ទ្ធខ្សែសុវត្ថិភាពការពារ និងជ្រើសរើសយកសាលាឆាន់វត្តត្រពាំងគ្រួស និងព្រះវិហារវត្តអណ្តូងពោធិ៍ ដើម្បីដាក់ជាមណ្ឌលចត្តាឡីស័កដោយមានអ្នកប៉ះពាល់ផ្ទាល់មានចំនួន០៥អង្គ នាក់ក្នុងនោះព្រះសង្ឃ ៣អង្គ និងលោកអាចារ្យ២នាក់ និង១២ខ្នងផ្ទះសរុបចំនួន៥១នាក់។
លោកបានបន្តទៀតថា នៅក្រុងបាវិតបានបិទចំនួន៣ទីតាំងក្នុងនោះរួមមាន មន្ទីរពហុព្យាបាលមិត្ដភាពកម្ពុជា_ចិនក្រុងបាវិតហាងកាត់សក់ 79នៅក្រុងបាវិតដោយសារជាប់ពាក់ព័ន្ធនឹងជនជាតិចិនមានវិជ្ជមានកូវីដ១៩បានចូលទៅកន្លែងទាំងពីរនោះ និងកន្លែងបាំងថុងកម្សាន្តអន្តរជាតិដែលមានជនជាតិវៀតណាម១នាក់ឆ្លងកូវីដ១៩ចូលទៅទីនោះ។

លោកបានបន្ថែមទៀតថា ចំណែកនៅក្រុងស្វាយរៀងមានចំនួន២ទីតាំងរួមមានការដ្ឋានសាងសង់រោងចក្រ ខាត ថាយ អែកនិងអាហារដ្ឋាន អេស ធី ដោយសារមានអ្នកជំងឺកូវីដ១៩បានចូលទៅកន្លែងទាំងនោះ។
លោកបានបញ្ជាក់ថា គិតត្រឹមថ្ងៃរសៀលទី២៨ ខែមីនា ឆ្នាំ២០២១ខេត្តស្វាយរៀងមានអ្នកឆ្លងកូវីដ១៩សរុបចំនួន៧នាក់ក្នុងនោះមានអ្នកជាស្បើយចំនួន២នាក់និងនៅសល់៥នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ ៖ សំអឿន





-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?