Connect with us

ព័ត៌មានជាតិ

ទូងស្គរ ក្នុង​វត្ត​ ឧណ្ណាលោម ​ដើម្បី​ក្រើនរំលឹក​ដល់​ពលរដ្ឋ​នូវ​វិធានការ​«៣​កុំ​៣​ការពារ​»​ខណៈ​កូ​វីដ​១៩​កំពុង​រីក​រាលដាល​គួរ​បារម្ភ​បំផុត​

បានផុស

នៅ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ប្រា​រព្ធ​ពិធី​វាយគង ជួង រគាំង ទូងស្គរ ដើម្បី​ក្រើនរំលឹក​ដល់​ប្រជាពលរដ្ឋ​គ្រប់​មូលដ្ឋាន​នូវ​វិធានការ​ប្រ​ឆាំង​ការពារ​ជំងឺកូ​វីដ​១៩«៣​កុំ​៣​ការពារ​»​ខណៈដែល​ជំងឺ​ដ៏កាច​សាហាវ​នោះ​កំពុង​រីក​រាលដាល​ក្នុង​ប្រទេស​កម្ពុជា​ដែល​គួរអោយ​បារ​ម្ភបំផុត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​វាយគង ជួង រគាំង ទូងស្គរ​នេះ​ធ្វើ​ង​ឡើង​នៅ​វត្ត ​ឧណ្ណាលោម ក្នុងមូលដ្ឋានខណ្ឌ​ដូនពេញ​រាជ​ធានី​ភ្នំពេញ​ នា​ថ្ងៃ​ម្សិល​មិ​ញ​នេះ​ក្រោម​វត្តមាន​សម្តេច​សង្ឃនាយក ពេ​ទ វង្ស​។​

ឆ្លៀតក្នុង​ឱកាសនោះ លោកជំទាវ​ក៏បាន​នាំយក នូវ គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ នមស្សការ​ថ្វាយបង្គំ​ព្រះ និង​បាន នាំ​យក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេន​ចំពោះ​សម្តេច​សង្ឃនាយក​សង្ឃ​ផងដែរ ។​

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែងថា ពិធី​នេះ​ប្រព្រឹត្តទៅ «​យោងតាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ស្នើឱ្យ​គ្រប់​វត្ត​អារាម​ទាំងអស់ ទូងស្គរ វាយ​ជួង ព្រមៗ​គ្នា​ទូទាំងប្រទេស ក្នុង​១​ថ្ងៃ ៥​ដង ដើម្បី​ជា​សារ​រំលឹក​ប្រជាពលរដ្ឋ​ក្នុងការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស ត្រូវគោរព​តាម​វិធានការណ៍ «៣ ការពារ និង ៣​កុំ​»​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ក៏បាន​បួងសួង បួងសួង​ថ្វាយព្រះពរ​ជ័យ ថ្វាយ​ព្រះមហាក្សត្រ ព្រះ​មហាក្សត្រី ជា​សម្តេចម៉ែ សម្តេច​យាយ សម្តេច​យាយទួត មុនីនាថ សីហនុ និង ប្រគេន​ពរ​ដល់​ព្រះ​សង្ឃ​គ្រប់​ព្រះអង្គ និង ជូនពរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរា​ជាណាចក្រ កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំង​ប្រជាពលរដ្ឋ នៅ​ទូទាំងប្រទេស សូម​ឲ្យ​ជួប​សេចក្តីសុខ សន្តិភាព និង​សេចក្តីចម្រើន​គ្រប់ៗ​គ្នា​ជានិច្ច​និរន្ត​។​

ឆ្លៀត​នៅក្នុង​ឱកាស លោកជំទាវ​ក៏បាន​នាំយក នូវ គ្រឿង​សក្ការៈបូជា មាន​ទៀន ធូប ផ្កា​ភ្ញី សម្រាប់ បូជា​ចំពោះ ព្រះ​រតនត្រ័យ មាន​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ នមសកា​ថ្វាយបង្គំ​ព្រះ និង​បាន នាំយក​នូវ​ចតុបច្ច័យ បច្ច័យ​ទេយ្យទាន គ្រឿង ឧបភោគ បរិភោគ ប្រគេន​ចំពោះ​សម្តេច​ស​ង្ឍ​វត្ត​ឧណ្ណាលោម​ផងដែរ​៕

អត្ថបទ ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១ ម៉ោង មុន

ឧកញ៉ា សិរីមន្ត និង តន់ ចន្ទសីម៉ា ចាប់គូច្រៀងចង្វាក់ប្រពៃណី ២បទរួមគ្នា ធ្វើឱ្យអ្នកស្តាប់បង្ហើបក្តីពេញចិត្តខ្លាំង

ជីវិតកម្សាន្ដ១ ម៉ោង មុន

សង្ក្រាន្តឆ្នាំ២០២៥! Galaxy វ៉ាដាច់គេ ក្នុងការផលិតបទចង្វាក់ប្រពៃណី​ ខណៈទើបទម្លាក់ថែម ១១បទ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​បេសកជន​​​​អាមេរិក​ទៅ​ដល់​រុស្ស៊ី​លើក​ទី​២ សម្រាប់​ការ​ចរចា​​បទឈប់បាញ់​​អ៊ុយក្រែន-រុស្ស៊ី​

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

​កសិករ​ថៃ​ប្រមាណ​១០០០​គ្រួសារ​គាំទ្រ​ញត្តិ​ប្រឆាំង​ការ​នាំចូល​សាច់​ជ្រូក​ពីអាមេរិក​​

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីបង្ក្រាបទល្មើស! សមត្ថកិច្ចស្នើមហាជនមើលព្រៃទាំងមូល កុំមើលដើមឈើមួយដើម

ព័ត៌មានជាតិ១៩ ម៉ោង មុន

នគរបាល​ខណ្ឌ​សែនសុខ ហៅ​យុជន​ក្រុម​សម្រួល​ចរាចរណ៍ ​មក​ណែនាំ និង​ដកហូត​ឯកសណ្ឋាន

សន្តិសុខសង្គម២១ ម៉ោង មុន

ផុង​ដី​រលំ​បាក់ដង​សន្ទូច​ប្រវែងជាង៥០ម៉ែត្រ សង្កត់​លើ​សំយាប​ផ្ទះពលរដ្ឋ៤ខ្នង និង​សង្កត់​ម៉ូតូ​មួយ​គ្រឿង​

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់

កីឡា៤ ម៉ោង មុន

ពិត​ជា​អស្ចារ្យ បើឡើង​វគ្គ​ផ្តាច់​ព្រ័ត្រ ព្រះ​ខ័ន​រាជ​ស្វាយរៀង នឹង​ធ្វើ​ម្ចាស់​ផ្ទះ​ជា​ប្រវត្តិ​សាស្ត្រ​ដំបូងនៅ​កម្ពុជា

តាំងផលិតស្រា
សន្តិសុខសង្គម៤ ម៉ោង មុន

មន្ត្រីជំនាញរកឃើញទីតាំងផលិតស្រាម៉ាកល្បីក្លែង​ក្លាយជាង៤ពាន់ដប និងសម្ភារៈមួយចំនួនធំ

Sokha Hotels

ព័ត៌មានពេញនិយម