ព័ត៌មានជាតិ
Royal Enfield Cambodia ផ្ដល់ស្បៀងអាហារ ១០០កញ្ចប់ដល់លោកតាចាស់ៗ ធាក់ស៊ីក្លូ អំឡុងពេលជំងឺកូវីដកំពុងរាតត្បាតនៅកម្ពុជា
ស្របពេលដែលប្រទេសកម្ពុជា កំពុងរងការរាតត្បាតដោយវីរុស Covid-19 ដែលបានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ចកម្ពុជា កាលពីថ្ងៃសៅរ៍ទី ២៧ ខែមីនាឆ្នាំ ២០២១ Royal Enfield Cambodia បានជួយដល់ប្រជាជនក្រីក្រ និងងាយ រងគ្រោះបំផុត ដែលកំពុងខ្វះខាតធនធានបឋមរួមមាន ម៉ាស ក៏ដូចជាស្បៀងអាហារជាដើម។

ជាការពិតណាស់ គ្រួសារមួយចំនួន ជាពិសេសមនុស្សចាស់ ដែលមិនអាចរកចំណូលបាន ដោយសារតែការបិទអាជីវកម្មជាបណ្ដោះអាសន្នដែលបណ្ដាលមកពីគ្មានអតិថិជន បានជួបការលំបាកក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ជាពិសេសគឺការហូបចុកសម្រាប់ខ្លួនឯង និងក្រុមគ្រួសារ។ ដោយស្វែងយល់ពីបញ្ហាប្រឈមនៃស្ថានភាពបច្ចុប្បន្ន Royal Enfield Cambodia ដែលជាអ្នកចែកចាយផ្តាច់មុខជាផ្លូវការនូវម៉ូតូ Royal Enfield នៅកម្ពុជា បានប្ដេជ្ញាចិត្តចូលរួមចំណែកដើម្បីជួយដល់ប្រជាជនកម្ពុជា នៅក្នុងបរិបទដ៏លំបាកនេះ។



ជាមួយគ្នានេះដែរ ដោយមានការជួយជ្រោមជ្រែងពីលោក អ៊ីវ សំណាង អ្នករៀបចំក្រុមយុវជនស៊ីក្លូ និងក្រុម Royal Enfield បានបង្កើតគំនិតក្នុងការនាំយកកញ្ចប់ស្បៀងអាហារ ១០០កញ្ចប់ ដើម្បីចែកជូនលោកតាចាស់ៗ ដែលប្រកបរបរធាក់ស៊ីក្លូនៅតំបន់ផ្សេងៗគ្នាដូចជា វត្តកោះនិងផ្សារសេរីភាព។


នៅក្នុងកញ្ចប់ស្បៀងនោះ ពួកគេបានរៀបចំ ម៉ាស អាកុល ត្រីខកំប៉ុង មី និងថវិកាមួយចំនួន ដើម្បីចែកជូនលោកតាចាស់ៗទាំងនោះ ដែលគ្មានកន្លែងស្នាក់នៅត្រឹមត្រូវ ដើម្បីប្រកបរបរធាក់ស៊ីក្លូរបស់ពួកគាត់។ ទន្ទឹមនឹងការរៀបចំនិងកិច្ចសហប្រតិបត្តិការប្រកបដោយការប្រុងប្រយ័ត្នពីក្រុមការងារ ពួកគេបានចែកចាយធនធានដល់មនុស្សដែលខ្វះខាត និងកំពុងត្រូវការបំផុត ដែលបង្ហាញឲ្យឃើញពីសណ្ដានចិត្ត និងគួរឲ្យស្ញប់ស្ញែងបំផុត៕

-
ព័ត៌មានជាតិ១ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
សន្តិសុខសង្គម២ ថ្ងៃ ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ចរាចរណ៍១ ថ្ងៃ ago
រថភ្លើងដឹកស្រូវក្រឡាប់ធ្លាក់ចេញពីផ្លូវ នៅស្រុកថ្មគោល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ