Connect with us

ព័ត៌មានជាតិ

ធ្ងន់ធ្ងរ! ខេត្តស្វាយរៀងរកឃើញ ១០ នាក់​ទៀតថ្ងៃនេះ

បានផុស

នៅ

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានឲ្យដឹងនៅរសៀលថ្ងៃទី២៩មីនានេះថា«នៅថ្ងៃនេះខេត្តស្វាយរៀងកាន់តែធ្ងន់ធ្ងរហើយដោយបានបន្តរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ១៩ចំនួន១០បន្ថែមទៀតក្នុងនោះមានជនជាតិចិនចំនួន៨នាក់និងជនជាតិខ្មែរចំនួន២នាក់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថាការរកឃើញបន្ថែមចំនួន១០នាក់នេះបានធ្វើឲ្យចំនួនអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនឡើងដល់ចំនួន១៧នាក់ក្នុងនោះមានអ្នកជាសះស្បើយចំនួន២នាក់និងនៅសល់១៥នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

 លោកបានបន្តទៀតថាក្រុមការងារបានស្រាវជ្រាវរកអ្នកពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ទាំងនោះបានចំនួន២៣១នាក់ក្នុងនោះនៅនៅភូមិឈើភ្លើង ឃុំកំពង់ត្រាចស្រុករមាសហែករកឃើញចំនួន៦១នាក់ស្រី៣០នាក់ក្នុងនោះអ្នកប៉ះពាល់ផ្ទាល់ចំនួន២១នាក់ស្រី១២នាក់អ្នកប៉ពាល់ប្រយោលចំនួន៤០នាក់ស្រី១៨នាក់ និងក្រុងបាវិតចំនួន១៧០នាក់ស្រី៦០​នាក់។

លោកបានបញ្ជាក់ថាក្រុមការងារកំពុងបន្តស្រាវជ្រាវអ្នកជាប់ពាក់ព័ន្ធផ្ទាល់និងប្រយោលជាបន្តបន្ទាប់ដើម្បីយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ឲ្យបានទាន់ពេលវេលា។

លោកប្រធានមន្ទីរសុខាភិបាលរូបនោះបានឲ្យដឹងទៀតថាអាជ្ញាធរខេត្តស្វាយរៀងបានសម្រេចផ្អាកទីតាំងមួយចំនួនដូចជាវត្តអារាម ការដ្ឋានសំណង់ អាហារដ្ឋានចំនួន៧ទីតាំងនិងផ្ទះប្រជាពលរដ្ឋចំនួន១២ខ្នងដែលមានការជាប់ពាក់ព័ន្ធនឹងអ្នកឆ្លងជំងឺកូវីដ១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កម្ភៈផងដែរ៕

អត្ថបទ៖សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម