ព័ត៌មានជាតិ
ស្ថានទូតប្រាប់ឲ្យពលរដ្ឋខ្មែរ នៅទីក្រុងហូជីមិញប្រុងប្រយ័ត្នពីការឡើងកំដៅដល់ទៅ ៣៧អង្សាសេ
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្រាប់ឲ្យពលរដ្ឋខ្មែរទាំងអស់ ដែលមានវត្តមាននៅទីក្រុងហូជីមិញ ឲ្យប្រុងប្រយ័ត្នពីការឡើងកំដៅ ដែលអាចប៉ះពាល់ដល់សុខភាព នេះបើតាមសេចក្តីជូនដំណឹង ដែលទើបទទួលបាននៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ។

ស្ថានឯកអគ្គរាជទូតកម្ពុជាបានលើកឡើងថា យោងតាមប្រព័ន្ធព័ត៌មានរបស់វៀតណាម Vietnam News ដែលបានចេញផ្សាយថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ នៅខែមីនានេះ សីតុណ្ហភាពនៅទីក្រុងក្រុងហូជីមិញ បានឡើងដល់ ៣៤-៣៧ អង្សាសេ។ ជាមួយនឹងការឡើងកំដៅក្នុងក្រុងហូជីមិញ វេជ្ជបណ្ឌិតបានក្រើនរំលឹកប្រជាជនអនុវត្តវិធានការណ៍ការពារកំដៅ ដែលអាចប៉ះពាល់សុខភាព។
ចំណែកតំណាងអង្គភាពព្យាករណ៍អាកាសធាតុនៅស្ថានីយ៍ជលសាស្ត្រ និងឧត្តុនិយមភាគខាងត្បូង បាននិយាយថា សីតុណ្ហភាពអាចនឹងក្តៅខ្លាំងនៅខែមេសា និងឧសភា។ វេជ្ជបណ្ឌិតនិយាយថា ជំងឺបណ្តាលមកពីសីតុណ្ហភាពក្តៅខ្លាំង ដូចជា ជំងឺដាច់សសៃឈាមខួរក្បាល (stroke), ការអស់កំលាំង (exhaustion), រមួលក្រពើ ឬក្ដាមកាច់ជើង (cramps) អាចកើតមានលើមនុស្សគ្រប់រូប ពិសេសមនុស្សចាស់ , ក្មេង និងមនុស្សធាត់ខ្លាំង។

វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យអន្តរជាតិ នៃទីក្រុងហូជីមិញ បាននិយាយដែរថា អាកាសធាតុក្តៅបង្ក ឲ្យមានហានិភ័យដល់ប្រព័ន្ធដង្ហើម ព្រោះមនុស្សភាគច្រើន នឹងបើកកង្ហារដោយពេញល្បឿន និងបើកម៉ាស៊ីនត្រជាក់ក្នុងសីតុណ្ហភាពទាប នាំឲ្យបំពង់ក និងច្រមុះស្ងួត។ ពេលភ្ញាសខាងក្នុងនៃផ្លូវដង្ហើមស្ងួត ធ្វើឲ្យពួកបាក់តេរី និងវីរុសងាយជ្រៀតចូលបង្កឲ្យមានជំងឺ។
ជាមួយគ្នានោះ ស្ថានទូតបានអំពាវនាវឲ្យនិស្សិត សិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានវត្តមានក្នុងទីក្រុងហូជីមិញ ត្រូវទទួលទានបន្លែ និងផ្លែឈើឲ្យបានច្រើន ពាក់មួកមានហាមធំៗ និងស្លៀកពាក់សម្លៀកបំពាក់ការពារ និងត្រូវប្រើរបាំងការពារពន្លឺព្រះអាទិត្យពេលចេញក្រៅ។ ត្រូវទទួលទានទឹកយ៉ាងហោចណាស់១,៥ លីត្រ ទៅ២ លីត្រក្នុងមួយថ្ងៃ ហើយត្រូវទទួលទានទឹកច្រើនជាងនេះ បើលេងកីឡា។ ដោយឡែកនៅរយៈពេល ៣ថ្ងៃខាងមុខនេះ សន្ទស្សន៍នៃ UV នៅទីក្រុងហូជីមិញ នឹងឡើងដល់១០, ១១។ មានន័យថា មានហានិភ័យខ្ពស់ណាស់ បើត្រូវពន្លឺថ្ងៃដោយមិនបានការពារ។

ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម ក៏បានប្រាប់ឲ្យនិស្សិត ក៏ដូចជាសិក្ខាកាមយោធា-នគរបាល និងបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលមានវត្តមានក្នុងទីក្រុងហូជីមិញ យកចិត្តទុកដាក់ការពារសុខភាព ហើយក្នុងករណីបន្ទាន់ សូមទំនាក់ទំនងផ្នែកកុងស៊ុល +៨៤ ៩៦ ៥៧៥៦៥៧២៕
អត្ថបទ៖ កោះកែវ

-
សន្តិសុខសង្គម១២ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១៤ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង