ព័ត៌មានជាតិ
លោក ជិន ម៉ាលីន៖ ពិភពលោក កំពុងឈានទៅរកភាពអនាធិបតេយ្យ នៃនយោបាយទណ្ឌកម្មនិយម
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន បានអះអាងថា ពិភពលោកពេលនេះ កំពុងឈានទៅរកភាពអនាធិបតេយ្យ នៃនយោបាយទណ្ឌកម្មនិយម ដែលផ្តើមឡើងដោយអាមេរិក និងសម្ព័ន្ធមិត្ត ហើយទណ្ឌកម្មនេះ មិនអាចធ្វើឲ្យដៃគូនៅស្ងៀមទេ។
លោក ជិន ម៉ាលីន បានបញ្ជាក់យ៉ាងនេះថា “ពិភពលោក កំពុងឈានទៅរកភាពអនាធិបតេយ្យ នៃនយោបាយទណ្ឌកម្មនិយម ដែលផ្តើមឡើងដោយអាមេរិក និងសម្ព័ន្ធមិត្ត ព្រោះថា ចិននិងសម្ព័ន្ធមិត្តរបស់គេ ក៏មិននៅស្ងៀមដែរ គេនឹងរួមគ្នាប្រតិកម្មតបទៅវិញតាមគោលការណ៍បដិការ ដូចជាការចេញរបាយការណ៍ពីការរំលោភសិទ្ធិមនុស្ស និងការដាក់ទណ្ឌកម្មនានាលើបុគ្គល ថ្នាក់ដឹកនាំ ស្ថាប័នមួយចំនួន និងប្រទេសទាំងមូល”។

ការអះអាងរបស់លោក ជិន ម៉ាលីន បានធ្វើលើកឡើងតាមរយៈគេហទំព័រហ្វេសប៊ុករបស់ខ្លួន និងខណៈពេលថ្មីៗនេះ អាមេរិក សហភាពអឺរ៉ុប អង់គ្លេស និងកាណាដា បានប្រកាសដាក់ទណ្ឌកម្មលើប្រទេសចចិន ដោយចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅស៊ិនជាំង តែមិនបានប៉ុន្មានផង ចិនក៏បានប្រកាសដាក់ទណ្ឌកម្មអឺរ៉ុបវិញ ដោយហាមឃាត់បុគ្គលចំនួន១០រូប និងអង្គភាពចំនួន៤ ចូលទឹកដីប្រទេសចិន ហុងកុង និងម៉ាកាវ ទាក់ទងទៅនឹងសកម្មភាពមួយចំនួន ដែលចិននិយាយថា បានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរ ដល់ផលប្រយោជន៍របស់ចិន និងផ្សព្វផ្សាយព័ត៌មានកុហក និងមិនពិត។
ជាមួយគ្នានោះ ចិនក៏បានចេញផ្សាយរបាយការណ៏ស្តីពីការរំលោភសិទ្ធិមនុស្សនៅអាមេរិកឆ្នាំ២០២០ផងដែរ ដែលនៅក្នុងរបាយការណ៏នោះ ចិនបានលើកឡើងពីបញ្ហាជាច្រើនដែលអាមេរិកបានជួបប្រទះ ក្នុងនោះមានស្ថានភាពជំងឺកូវីដ១៩ ដែលអាមេរិកមិនអាគ្រប់គ្រងបាន, អស្ថិរភាពនយោបាយ, ជម្លោះជាតិសាសន៏ ការបែងចែកសង្គម និងអំពើហឹង្សាជាដើម៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត