ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ទទួលអំណោយជាថ្នាំពេទ្យចំនួន៦០០ឃីតដើម្បីចូលរួមសុខុមាលភាពពលរដ្ឋ
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានទទួលអំណោយជាថ្នាំពេទ្យចំនួន៦០០ឃីត ពីលោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា នារសៀលថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសរសើរចំពោះវឌ្ឍនភាពរបស់ មន្ទីរពេទ្យសូរិយា ក្រោមការដឹកនាំរបស់លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ដែលបានបំពេញតួនាទីភារកិច្ចដោយទទួលបាននូវជោគជ័យគួរជាទីមោទនៈ ហើយតែងតែបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់សង្គមជាតិ និងប្រជាជន ដើម្បីរួមចំណែកការពារសុខមាលភាពប្រជាពលរដ្ឋក្នុងរដូវកាលរីករាលដាលជំងឺកូវីដ-១៩ នេះ បានទៅដល់រាប់ពាន់គ្រួសាររួចទៅហើយដែរ។ លោកជំទាវក៏បានថ្លែងអំណរគុណដល់ លោកជំទាវវេជ្ជបណ្ឌិតសាស្ត្រាចារ្យ ហ៊ី សូរ្យាភា ប្រធានមន្ទីរពេទ្យសូរិយា លោកជំទាវ គ្រួច សំអាន អ្នកតំណាងរាស្ត្រមណ្ឌលភ្នំពេញ និងលោក ហោ សេរីវឌ្ឍន៍ ប្រធានយុវជនក្រៅប្រព័ន្ធ ដែលបានបរិច្ចាកនូវសម្ភារៈទាំងអស់នេះ ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌ផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានជូនពរឲ្យមន្ទីរពេទ្យសូរិយា ទទួលបាននូវជោគជ័យ និងការគាំទ្រពីសាធារណៈជនកាន់តែច្រើនបន្ថែមទៀត។
ថ្នាំពេទ្យសរុបមាន៦០០ឃីត ក្នុង១ឃីត មាន ៖ ថ្នាំឈឺចុកពោះ រាគ បង្កើនជាតិទឹកនិងកម្លាំង ក្តៅខ្លួន អាលែហ្ស៊ីនិងផ្តាសាយ ព្រមទាំង ម៉ាស ចំនួន ២០ ។ ថ្នាំពេទ្យទាំងអស់នេះសុទ្ធតែបានសរសេរប្រាប់ពីរបៀបប្រើប្រាស់ និងពេលវេលាកំណត់យ៉ាងច្បាស់លាស់៕
អត្ថបទ ៖ វិមាន



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?