ព័ត៌មានជាតិ
អំណោយសប្បុរសធម៌របស់ឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាងបានប្រគល់ដល់ដៃពលរដ្ឋទីទាល់ក្រ១៨គ្រួសាររាល់ខែ
លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ខណ្ឌដង្កោ បាននាំយកថវិកាចំនួន៥,២០០,០០០រៀល (ប្រាំលាន ពីរសែនរៀល) អង្ករចំនួន ២៦ការ៉ុង ទៅប្រគល់ជូនដល់ពលរដ្ឋទីទាល់ក្រចំនួន១៨គ្រួសារ និងក្រុមការងារមូលដ្ឋានចំនួន១២គោលដៅ ដែលអំណោយទាំងនេះត្រូវបានលោកឧត្ដមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រគល់ជូនជារៀងរាល់ខែ អស់រយៈពេលជាច្រើនឆ្នាំមកហើយ។

លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី បានឲ្យដឹងថា ទុរគតជនចំនួន១៨គ្រួសារ ដែលបានទទួលអំណោយជារៀងរាល់ខែរួមមាន
១-/ ឈ្មោះ ពុំ សុផល ភេទស្រី អាយុ៦៣ឆ្នាំ រស់នៅភូមិ ដំណាក់សង្កែ(មានចៅក្នុងបន្ទុក០៧នាក់) ទទួលបាន អង្ករ ០៣ការ៉ុង និង ថវិកា២០ម៉ឺនរៀល ។
២-/ ឈ្មោះ ខាន់ សួន អាយុ៧១ឆ្នាំ រស់នៅភូមិ ព្រែករទាំង(មានចៅក្នុងបន្ទុក១០នាក់) ទទួល បាន អង្ករ ០៤ការ៉ុង និង ថវិកា២០ម៉ឺនរៀល ។
៣-/ ឈ្មោះ សន គីម ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១រ៉ុង ថវិកា១០ម៉ឺនរៀល ។
៤-/ (ចៅ គង់ ស្លាប់) នៅប្រពន្ធ នៅភូមិព្រែករទាំង អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៥-/ ឈ្មោះ ផាត សុខជា ភេទស្រី អាយុ១៩ឆ្នាំ នៅភូមិក្រាំងស្វាយ (កំព្រាឪពុកម្តាយ និងមានជម្ងឺប្រចាំកាយ) ទទួលបានអង្ករ០១ការ៉ុង និងថវិកា២០ម៉ឺនរៀល ។
៦-/ ឈ្មោះ ស្រី ចេង (ស្លាប់) ភេទប្រុស អាយុ៨៧ឆ្នាំ នៅភូមិព្រែករទាំង (នៅប្រពន្ធមានជីវភាពខ្វះខាត) ស្នើសុំអង្ករ០១ការ៉ុង និងថវិកា ១០ម៉ឺនរៀល ។
៧-/ ឈ្មោះ ស រុន ភេទស្រី អាយុ៨១ឆ្នាំនៅភូមិក្រាំងស្វាយ (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
៨-/ ឈ្មោះ អ៊ន អឿន ភេទស្រី អាយុ៣២ឆ្នាំ នៅភូមិព្រែករទាំង (ពិការដៃម្ខាង) ស្នើសុំអង្ករ០១ការ៉ុងថវិកា១០ម៉ឺនរៀល ។
៩-/ ឈ្មោះ គឹម ផុន ភេទប្រុស អាយុ៧៩ឆ្នាំ (ស្លាប់នៅប្រពន្ធ) នៅភូមិព្រែកថ្លឹង (ពិការភ្នែកដើរមិនរួច មានចៅក្នុងបន្ទុកច្រើន) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១០-/ ឈ្មោះ ទួន លន់ ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែកថ្លឹង (ចាស់ជរាគ្មានទីពឹង) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១១/ ឈ្មោះ ឡុង សុន ភេទស្រី អាយុ៦៣ឆ្នាំនៅភូមិព្រែករទាំង (ចាស់ជរាមានជម្ងឺ មានចៅក្នុងបន្ទុក០៣នាក់) ទទួលបានអង្ករ០២ការ៉ុង ថវិកា២០ម៉ឺនរៀល ។
១២-/ ឈ្មោះ លឹម ម៉េង ភេទស្រី អាយុ៧២ឆ្នាំ នៅភូមិព្រែករទាំង (ចាស់ជរា រស់នៅអាស្រ័យញាតិជិតខាង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៣-/ ឈ្មោះ ឃុត ម៉ៅ ភេទស្រី អាយុ៧១ឆ្នាំ នៅភូមិក្រាំងស្វាយ (ចាស់ជរាមានជម្ងឺ គ្មានទីពឹង) ស្នើសុំអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៤-/ ឈ្មោះ យឺន សុដារ័ត្ន ភេទប្រុស អាយុ ៣២ឆ្នាំ (កំព្រា) ពិការជើងទាំងសងខាង នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀលរៀងរាល់ខែ។
១៥-/ ឈ្មោះ អិត សំអាង ភេទស្រី អាយុ១៨ឆ្នាំ ព្រែកកំពឹស អង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៦-/ ឈ្មោះ ហម ស៊ីផាន ភេទស្រី អាយុ៥២ឆ្នាំ (មានជម្ងឺប្រចាំកាយដើរមិនរួច) ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល ។
១៧-/ ឈ្មោះ ឃុត វន ភេទប្រុស អាយុ៧៥ឆ្នាំ (ស្វិតជើងដើរមិនរួច ស្លាប់03-12-2020 នៅកូនពិការដែរ) នៅភូមិព្រែកកំពឹស ទទួលបានអង្ករ០១ការ៉ុង ថវិកា១០ម៉ឺនរៀល។
១៨-/ ឈ្មោះ ស្រាំ ម៉ន ភេទស្រី អាយុ៧៩ឆ្នាំ នៅភូមិព្រែករទាំង ( មានជម្ងឺប្រចាំកាយ ដើរមិនរួច ) ស្នើសុំអង្ករ ០១ការ៉ុង ថវិកា១០ម៉ឺនរៀល

លោកឧត្តមសេនីយ៍បន្តថា គ្រួសារទុរគតទាំងអស់ខាងលើនេះលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មានការអាណិតអាសូរដោយតែងតែជួយឧបត្ថម្ភជារៀងរាល់ខែជាច្រើនខែឆ្នាំមកហើយទោះបីជួបនឹងបញ្ហាកូវីដ១៩ក៍ដោយក៍លោកឧត្តមសេនីយ៍មេបញ្ជាការបន្តជួយរហូតមករាល់ខែតែម្ដង៕
អត្ថបទ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់