Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការខេត្តព្រះវិហារ បន្ត​ជួសជុល​ថែទាំ​ផ្លូវទីប្រជុំជន ស្រអែម ដើម្បី​សម្រេច​ផែនការ​ដែលគ្រោងទុក

បានផុស

នៅ

អាជ្ញាធរ​និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បើ​ទោះ​ស្ថិតក្នុង​តំណាក់កាល​នៃ​ការ​បង្ការទប់ស្កាត់​និង​ជំងឺ​កូ​វីដ​-១៩ ក៏ពិតមែន ប៉ុន្តែ​ការជួលជុល​ថែទាំ​ផ្លូវ លូ ប្រឡាយ​និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ទៀត​នៅតែ​បន្តធ្វើមិនមាន​ការអាក់ខាន​ឡើយ ដើម្បី​បង្ក​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ជួលជុល​ថែទាំ​ផ្លូវ ស្ថិតនៅ​ទីប្រជុំជន ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ ដើម្បី​សម្រេច​ផែនការ​ដែល​បានគ្រោង​ទុក សម្រាប់​ការធ្វើ​ចរាចរណ៍​ទៅមក​របស់ ពុក​ម៉ែ បងប្អូន​ប្រជាពលរដ្ឋ ងាយស្រួល​ដឹកជញ្ជូន​កសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថាន​ជុំវិញ និង​បម្រើ​ផ្នែក​វិស័យ​ទេសចរ​ផងដែរ​។​

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ​បានឲ្យដឹង​ថា អនុវត្តតាម​ការណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​បន្ត​កិច្ច​ខិតខំ​ប្រឹងប្រែង​ជួលជុល​ថែទាំ​ផ្លូវ ស្ថិតនៅ​ទីប្រជុំជន ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ដើម្បី​សម្រេច​ផែនការ​ដែល​បាន​គ្រោងទុក សម្រាប់​ការធ្វើ​ចរាចរណ៍​ទៅមក​របស់ ពុក​ម៉ែ បងប្អូន​ប្រជាពល​រដ្ឋ ងាយស្រួល​ដឹកជញ្ជូន​កសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថាន​ជុំវិញ និង​បំរើ​ផ្នែក​វិស័យ​ទេសចរ​ផងដែរ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម