ព័ត៌មានជាតិ
មន្ទីរសាធារណការខេត្តព្រះវិហារ បន្តជួសជុលថែទាំផ្លូវទីប្រជុំជន ស្រអែម ដើម្បីសម្រេចផែនការដែលគ្រោងទុក
អាជ្ញាធរនិងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បើទោះស្ថិតក្នុងតំណាក់កាលនៃការបង្ការទប់ស្កាត់និងជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែការជួលជុលថែទាំផ្លូវ លូ ប្រឡាយនិងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតនៅតែបន្តធ្វើមិនមានការអាក់ខានឡើយ ដើម្បីបង្កភាពងាយស្រួលជូនប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែងជួលជុលថែទាំផ្លូវ ស្ថិតនៅទីប្រជុំជន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រេចផែនការដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួលដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបម្រើផ្នែកវិស័យទេសចរផងដែរ។
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានឲ្យដឹងថា អនុវត្តតាមការណែនាំរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូននិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តកិច្ចខិតខំប្រឹងប្រែងជួលជុលថែទាំផ្លូវ ស្ថិតនៅទីប្រជុំជន ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដើម្បីសម្រេចផែនការដែលបានគ្រោងទុក សម្រាប់ការធ្វើចរាចរណ៍ទៅមករបស់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ងាយស្រួលដឹកជញ្ជូនកសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថានជុំវិញ និងបំរើផ្នែកវិស័យទេសចរផងដែរ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ចរាចរណ៍៦ ម៉ោង ago
បឋម៖ រថភ្លើងបុករថយន្ដក្រុងដឹកអ្នកដំណើររបួសច្រើននាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
លម្អិតហេតុការណ៍រន្ធត់ កប៉ាល់ដឹកកុងតឺន័រ បុកបាក់ស្ពាននៅទីក្រុង Baltimore