ច្រានចោលព័ត៌មាន​លោកអភិបាលខេត្ត​កែប លួច​ទាក់ទងស្រីក្មេង – Kampuchea Thmey Daily
Connect with us

ព័ត៌មានជាតិ

ច្រានចោលព័ត៌មាន​លោកអភិបាលខេត្ត​កែប លួច​ទាក់ទងស្រីក្មេង

Published

on

រដ្ឋបាលខេត្តកែប សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ មានគណនីឈ្មោះ «Jëë Mēÿ» បានបង្ហោះជាសាធារណៈជាព័ត៌មានក្លែងក្លាយ។ រដ្ឋបាលខេត្ត សូមជម្រាបជូនដល់សាធារណៈជនទាំងអស់ ឲ្យបានជ្រាបថា នៅពេលនេះគណនីហ្វេសប៊ុក និងផេកផ្លូវការរបស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប នៅតែរក្សាបានការគ្រប់គ្រងដោយក្រុមការងារដដែល។

ដោយឡែកគណនីហ្វេសប៊ុកដែលមានឈ្មោះថា«សោម ពិសិដ្ឋ» ដែលបានឆាតទៅទំនាក់ទំនងជាមួយគណនីហ្វេសប៊ុកមួយឈ្មោះ «Jëë Mēÿ» គឺគណនីក្លែងក្លាយ។ សូមអំពាវនាវដល់សារព័ត៌មានជាតិ និងអន្តរជាតិ ជាពិសេសគណនីហ្វេសប៊ុក ឈ្មោះ«Jëë Mēÿ» កែតម្រូវព័ត៌មានរបស់ខ្លួនដែលបានចុះផ្សាយនេះជាបន្ទាន់ និងសូមសំណូមពរឲ្យអាជ្ញាធរមានសមត្ថកិច្ចស្វែងរកជនដែលបង្កើតព័ត៌មានក្លែងក្លាយនេះ មកផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានពេញនិយម