ព័ត៌មានជាតិ
ក្រុមហ៊ុនE-School Cambodia រៀបចំសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃតាមអនឡាញ
ក្រុមហ៊ុនE-School Cambodiaសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជានិងក្រសួងអប់រំយុវជននិងកីឡានាព្រឹកថ្ងៃទី២៩ខែមីនាឆ្នាំ២០២១បានរៀបចំធ្វើសន្និសិទកាសែតស្តីពីការផ្តល់អាហារូបករណ៍សិក្សាថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបដោយឥតគិតថ្លៃ តាមអនឡាញសម្រាប់ប្អូនៗសិស្សថ្នាក់ទី១២ឆ្នាំ២០២១សិក្សានៅផ្ទះក្នុងសម័យកូវីត១៩ដ៏លំបាកនេះ។
សន្និសិទកាសែតនេះបានប្រព្រឹត្តិទៅនៅការិយាល័យក្រុមហ៊ុនE-School Cambodiaដោយមានការចូលរួមពីអ្នកសារព័ត៍មានជាច្រើន។ លោក ឈន ឈុនឡេង ស្ថាបនិកE-School Cambodia បានមានប្រសាសន៍ថាកម្មវិធីApp@E-School សិក្សាតាមអនឡាញនេះបានចាប់ផ្តើមតាំងពីឆ្នាំ២០១៧ហើយមកដល់ពេលនេះមានរយ:ពេល៤ឆ្នាំហើយដែលធ្វើឲ្យក្រុមហ៊ុនមានបទពិសោធន៍និងសម្ថភាពខ្ពស់ក្នុងការផ្តល់សេវាកម្មនេះ។ លោកបានបន្តថាក្រុមហ៊ុនមានសាស្ត្រាចារ្យល្បីៗថ្នាក់ជាតិដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ហើយកម្មវិធីAppមានលក្ខណៈជាទំរង់ឆ្លើយឆ្លងដែលសម្រួលដល់ការទំនាក់ទំនងរវាងសិស្សនិងគ្រូសិស្សនិងសិស្សក្នុងAppដែលធ្វើឲ្យការសិក្សាពីចំងាយមួយនេះមានភាពទាក់ទាញមិនធុញ។មួយវិញទៀតកំរិតនៃការផលិតវីដេអូមានគុណភាពខ្ពស់ត្រជាក់ភ្នែក ហើយក៏មានសៀវភៅអានជាច្រើន ការធ្វើតេស្តនិងការតាមដានប្រវត្តិសិក្សាក្នុងAppទៀតផង។
លោកបានបន្តទៀតថា ពេលវេលា៤ឆ្នាំកន្លងមកនេះក្រុមហ៊ុនផលិតបាន ២០០០០វីដេអូ ចែកចេញជា២០០ថ្នាក់រួមមានថ្នាក់ចំណេះដឹងទូទៅK1ដល់K12 ថ្នាក់ជំនាញខ្លី ថ្នាក់ភាសាបរទេសនិងថ្នាក់កុំព្យូទ័រ។ លោកបានឲ្យដឹងទៀតថា«សម្រាប់ឆ្នាំ២០២១នេះ មានថ្នាក់ពិសេសមួយសម្រាប់បំប៉នប្អូនៗដែលសិក្សាមិនទាន់គេ(ខ្សោយខ្លាំង)ធានាថាអ្នកណាៗក៏រៀនចេះ ចូលមកដោះស្រាយបញ្ហាបារម្ភរបស់មាតាបិតាសិស្ស។មកដល់ពេលនេះមានអ្នកប្រើប្រាស់១លាននាក់ដែលជាចំនួនមួយដ៏ច្រើន។ពេលកូវីដ១៩នេះក្រៅពីថ្នាក់វិញ្ញាសាត្រៀមបាក់ឌុបសិក្សាFree ខាងក្រុមហ៊ុនក៏មានការបញ្ចុះតំលៃ៨៥%គ្រប់ថ្នាក់ពី៣០ដុល្លារមកត្រឹម៥ដុល្លារប៉ុណ្ណោះ»។
លោក សុខ ថា ប្រធាននាយកដ្ឋានព័ត៌មានវិទ្យាតំណាងក្រសួងអប់រំយុវជននិងកីឡាបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះApp E-School Cambodiaនេះ។ លោកបានមានប្រសាសន៍ថា«វាមានសារៈប្រយោជន៍ណាស់សម្រាប់សិស្សានុសិស្សក្នុងការធ្វើស្វ័យសិក្សាបន្ថែមហើយនេះជួយសិស្សបានសិក្សាធម្មតាបានក្នុងកំឡុងពេលកូវីដ១៩នេះហើយAppគឺខាងក្រសួងគាំទ្រហើយឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្រ្តីបណ្ឌិតសភាចារ្យ ហង់ ជូនណារ៉ុន សូមថ្លែងអំណរគុណដល់សហភាពសហពន្ធ័យុវជនកម្ពុជានិងE-School Cambodia»។
ចូលរួមក្នុងសន្និសីទនេះ លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន និងជាតំណាងក្រុមការងារវគ្គបំប៉ននៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ បានគូសបញ្ជាក់ថា « ក្នុងភាពជាដៃគូជាមួយ E-School យើងបានគាំទ្រ និងសហការសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធដើម្បីចាប់យកកាលានុវត្តភាពថ្មីលើការដ្ឋាននៃការលើកកម្ពស់ការអប់រំតាមប្រព័ន្ធឌីថល ដែលបានអនុញ្ញាតឲ្យសិស្សានុសិស្សគ្រប់កម្រិតនៅទូទាំងប្រទេសទទួលបាននូវមេរៀនចំណេះដឹងទូទៅ និងថ្នាក់វិញ្ញាសាត្រៀមកាន់តែសម្បូរបែប និងទូលំទូលាយ ដែលជាមធ្យោបាយសិក្សាថ្មីដ៏មានប្រសិទ្ធភាព និងបច្ចុប្បន្នភាព សម្រាប់ប្អូនៗអាចសិក្សារៀនសូត្របានគ្រប់ពេលវេលា គ្រប់ទីកន្លែង ប្រកបដោយគុណភាព និងមានគុណតម្លៃបន្ថែមជាពិសេសក្នុងដំណាក់កាលដែលសង្គមជាតិយើងកំពុងជួបនូវវិបត្តិដែលបង្កផលប៉ះពាល់ជាអវិជ្ជមានពីកូវីដ-១៩»។
ជាមួយគ្នានេះលោកបានគូសបញ្ជាក់បន្ថែមទៀតថា« ក្នុងដំណើរឆ្ពោះទៅមុខ ទោះបីយើងបន្តជួបនៅបញ្ហាមួយចំនួនក្តី ប៉ុន្តែខ្ញុំពិតជាមានជំនឿប្រកបដោយភាពសុទិដ្ឋិនិយមចំពោះថ្នាក់ដឹកនាំគ្រប់កម្រិត និងក្រសួងអប់រំ យុវជន និងកីឡា ក្នុងការជំរុញការដ្ឋាននៃការអបរំក្នុងសតសវ្សទី២១នេះប្រកបដោយភាពស្វាហាប់ ហ្មត់ចត់ និងម្ចាស់ការ ដើម្បីឆ្លើយតបបានទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលទាំងអស់ ដែលចង់កសាង និងអភិវឌ្ឍន៍សមត្ថភាពកូនចៅទាំងអស់ឲ្យក្លាយជាសសរទ្រូងរបស់សង្គមជាតិដ៏រឹងមាំ និងជាធនធានបន្តវេនប្រកបដោយចំណេះដឹង ជំនាញ ចំណេះធ្វើ និងបំណិនសម្រាប់ភាពរុងរឿងសម្បូរសប្បាយរបស់ជីវិតខ្លួនឯង ក្រុមគ្រួសារ សហគមន៍ និងសង្គមជាតិ»។
ក្នុងនោះផងដែរ លោកសាស្ត្រាចារ្យ លន់ បូរី សហ ស្ថាបនិក E-School Cambodia ក៏វាយតម្លៃខ្ពស់ចំពោះការចូលរួមសហការដ៏ល្អសំណាក់ពី ក្រសួងអប់រំ យុវជន និងកីឡា និង សសយក ដើម្បីគាំទ្របេសកកម្មរបស់ E-School Cambodia ក្នុងការចូលរួមអភិវឌ្ឍធនធានមនុស្សនៅកម្ពុជាយើង ជាពិសេសក្នុងស្ថានភាព ដ៏លំបាកនៃការីករាលដាលនៃជំងឺ COVID-19។
សូមបញ្ជាក់ថាជារៀងរាល់ឆ្នាំ សហភាពសហព័ន្ធយុវជនកម្ពុជាបានផ្តល់ការឧបត្ថម្ភសំរាប់វគ្គបំប៉ននេះដោយផ្ទាល់នៅទូទាំងប្រទេសផងដែរ។ សូមអរគុណ
– Download App : http://onelink.to/33s2vr
– Group Telegram : https://t.me/eschool_community
ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈ
090 787 999 – 089 802 266 – 081 802 266
-
សន្តិសុខសង្គម២០ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក