Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​មួយអង្គខណៈកំពុងបិណ្ឌបាត

បានផុស

នៅ

​សង្ឃ​ក្លែងក្លាយ​មួយអង្គ ត្រូវ​កម្លាំង​សមត្ថកិច្ចនៃ​អធិការនគរបាល​ក្រុង​បាត់ដំបងធ្វើការឃាត់ខ្លួន ដើម្បី​បញ្ជូនទៅតុលាការចាត់ការតាមផ្លូវ​ច្បាប់ ខណៈដែល​សង្ឃ​អង្គ​នេះ​កំពុងនិមន្ត​បិណ្ឌបាត នៅ​តាមភូមិ​តែមួយ​អង្គឯង ។​

លោក​វរសេនីយ៍ឯក ឆាង វណ្ណ​ឆៃ អធិការនៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​អះអាងថា ក្រោយពីទទួលបាន​នូវ​សេចក្តីរាយការណ៍​ពីឈ្មោះ ឈិន គឹម​ឆេង ​ភេទ​ប្រុស​អាយុ៣៤​ឆ្នាំ​ មុខរបរ មន្ត្រី​ធម្មការ មាន​ទីលំនៅ ភូមិ​ចម្ការ​ឫស្សី​ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង ខេត្តបាត់ដំបងថា​មាន​ករណីបន្លំ​ខ្លួន​ធ្វើជាសង្ឃ​(​ព្រះសង្ឃ​ក្លែងក្លាយ​) ទើប​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ២០២១ លោក​បាន​សុំ​គោល​ការ​ទៅ​ថ្នាក់ដឹកនាំ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សាត គិ​ម​សាន ស្នងការ​នគរបាល​ខេត្ត និង​ដោយមាន​ការឯកភាព​ពី​លោក ព្រះរាជ​អ​ជ្ញាលោក ប៊ុណ្ណា​រ៉ា ផង​នោះ លោក​ក៏បាន​ចាត់​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង បាន​ចុះទៅ​កាន់​ចំណុច​ផ្សា​របឹង​ឈូក ក្នុងភូមិ​សាស្ត្រ ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោក្រុង​បាត់ដំបងដើម្បី​ពិនិត្យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​កិច្ចប្រតិបត្តិការនេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ឈ្មោះ កួន ហ្វួ​ន ភេទ​ប្រុស អាយុ១៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​នា​ងគ ឃុំ​នា​ងគ ស្រុក​បន្ទាយមាស ខេត្តកំពត មកកាន់​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង ដើម្បី​ធ្វើការ​សាកសួរ ពាក់​ព័ន្ធនឹង​ការបន្លំ​ខ្លួន​ធ្វើជា​សង្ឃ​(​ព្រះសង្ឃ​ក្លែង​ក្លាយ​) ។

ក្រោយពី​បាន​សាកសួរ ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​បន្លំ​ធ្វើជា​សង្ឃពិតប្រាកដ​មែន ដោយ​ខ្លួន​ទើបនឹង​ធ្វើដំណើរ​មកពី​ខេត្តកំពតដោយ​ក្នុង​មួយថ្ងៃ​អាច​រកលុយ​បាន​ចាប់ពី៤ទៅ៥ម៉ឺន រៀល ។​

សម្ភារៈ​ដែល​ដកហូត​បា​ន​រួមមាន ៖ ស្បង់​ជីវ​ចំនួន០១ ថង់យាម​ចំនួន០១ ខ្សែក្រវ៉ាត់​ព្រះសង្ឃ​ចំនួន ០១និងបាតចំនួន០១ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ ផ្នែក​ជំនាញ​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅតាម​នីតិវិធី​ច្បាប់ ៕

​អត្ថបទ ៖ សោ និយម​រដ្ឋ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នាង គន្ធា
ជីវិតកម្សាន្ដ៦ នាទីutes មុន

៩ឆ្នាំ លើវិថីសិល្ប:! នាង គន្ធា ដាច់ចិត្តទម្លាយថា ខ្លួនរងពាក្យចំអកនិងរិះគន់ ច្រើនរាប់មិនអស់

ព័ត៌មានជាតិ១៧ នាទីutes មុន

Seo Kang Joon ទទួលបាន​ប្រជាប្រិយភាព​ឡើងវិញ​​ ក្រោយវិលពីកាតព្វកិច្ចយោធាវិញ

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

កូរ៉េ​ខាង​ជើង សម្ដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សមយុទ្ធ​រួម​គ្នា​រវាង​អាមេរិក និង​កូរ៉េ​ខាង​ត្បូង

សេដ្ឋកិច្ច១៨ នាទីutes មុន

រដ្ឋមន្ត្រីកសិកម្មអះអាងជាថ្មី ចូលរួមសហគមន៍កសិកម្មទំនើប ជួយកាត់បន្ថយថ្លៃដើមផលិត និងធានាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ព្យុះ​ស៊ីក្លូន​ត្រូពិច​ Alfred ​ដ៏​មានឥទ្ធិពល​ នឹង​វាយប្រហារ​ រដ្ឋ Queensland អូស្រ្តាលី

ព័ត៌មានជាតិ១៩ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

សន្តិសុខសង្គម១ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ត្រាំ៖ បើ​ណាតូ​អត់​ហ៊ាន​ចំណាយ អាមេរិក​នឹង​មិន​ជួយ​ការពារ​ឡើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​នូវែលសេឡង់ បណ្ដេញ​មន្ត្រី​ទូត​ប្រចាំ​នៅ​អង់គ្លេស​របស់​ខ្លួន ក្រោយ​រិះគន់​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម