Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពត ចុះត្រួតពិនិត្យ និងសួរសុខទុក្ខកងកម្លាំងប្រចាំការប៉ុស្តិ៍ព្រំប្រទល់ខេត្តព្រះសីហនុ

បានផុស

នៅ

អភិបាលនៃគណៈអភិបាលខេត្តកំពត លោក ជាវ តាយ នៅថ្ងៃទី ២៩ ខែមីនា បានអញ្ជើញចុះពិនិត្យស្ថានភាព និងសួរសុខទុក្ខកងកម្លាំងសមត្ថកិច្ចឈរជើងប្រចាំការនៅប៉ុស្តិ៍ត្រួតពិនិត្យ លើដងផ្លូវជាតិលេខ៣ នៅចំនុចផ្សារត្រពាំងរពៅស្ថិតនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ព្រំប្រទល់ស្រុកព្រៃនប់ខេត្តព្រះសីហនុ និងខេត្តកំពត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកអភិបាលខេត្តបានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់គ្រប់ផ្នែកគ្រប់ថ្នាក់ ពិសេសក្រុមការងារគណៈបញ្ជា​ការឯកភាពរដ្ឋបាលស្រុកទឹកឈូ ដែលបានយកចិត្តទុកដាក់អនុវត្ត បំពេញតួនាទីភារកិច្ច ក្នុងការត្រួតពិនិត្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តព្រះសីហនុមកកាន់ខេត្តកំពត មានលក្ខណៈល្អប្រសើរ តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិ​បាលសម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាវិធានការណែនាំរបស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ដើម្បីរួមគ្នាបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

ជាមួយគ្នានោះ លោកជាវ តាយ ក៏បានធ្វើការណែនាំដល់អាជ្ញាធរឃុំ ស្រុក និងកងកម្លាំងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ពង្រឹងឲ្យបានកាន់តែល្អប្រសើរបន្ថែមទៀតនូវប៉ុស្តិ៍ត្រួតពិនិត្យតាមផ្លូវជាតិលេខ៣ និងចំណុចផ្សេងទៀត រវាងព្រំប្រទល់ខេត្តព្រះសីហនុ និងខេត្តកំពត គឺមិនអនុញ្ញាតឱ្យធ្វើការចល័តចេញចូលនៅក្នុងកាលៈទេសៈនេះឡើយ ចំពោះការធ្វើដំណើរដែលមិនមានការចាំបាច់។

ដោយឡែកចំពោះរថយន្តដឹកទំនិញ រថយន្តសង្រ្គោះ និងករណីបន្ទាន់ចាំបាច់ផ្សេងៗគឺត្រូវបានអនុញ្ញាត ដោយតម្រូវឱ្យមានការត្រួតពិនិត្យហ្មត់ចត់ ព្រមទាំងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់បំផុត។ ការរឹតបណ្តឹងការចេញចូលនេះ ដើម្បីការពារសុខមាលភាពជូនបងប្អូនប្រជាពលរដ្ឋ កុំឱ្យឆ្លងរាលដាលជំងឺកូវីដ-១៩ ដល់ក្រុមគ្រួសារ និងសហគមន៍ ព្រោះជំងឺនេះ បាននឹងបន្តឆ្លងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការជាមួយសមត្ថកិច្ចនៅតាមប៉ុស្តិ៍ត្រួតពិនិត្យឱ្យបានខ្ជាប់ខ្ជួនទើបយើងអាចជៀសផុតពីជំងឺកូវីដទាំងអស់គ្នា។

ឯកឧត្តមអភិបាលខេត្តក៏បានប្រគល់ជូននូវម៉ាស់ចំនួន ២០០០ម៉ាស ទឹកអាកុល៦០លីត្រ និងជូនថវិកាដល់រដ្ឋបាលស្រុក១លានរៀល កងកម្លាំងនគរបាលអាវុធហត្ថនិងប្រជាការពារសរុបចំនួន ៥៥ នាក់ក្នុងម្នាក់៥ ម៉ឺនរៀល។

ឯកឧត្តមក៏បានបន្តចុះជួបជាមួយក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគក្នុងផ្សារនិងអាជីវករផ្សារត្រពាំងរពៅ ស្វែងយល់ពីស្ថានភាពជាក់ស្ដែងការប្រកបអាជីវកម្មក្នុងស្ថានភាពវិបត្តិជំងឺកូវីដ១៩ផងដែរ៕

អត្ថបទ៖ សេង ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

Sokha Hotels

ព័ត៌មានពេញនិយម