Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​ខេត្ត​ស្វាយរៀង ប្រារព្ធ​​ខួបអនុស្សាវរីយ៍លើកទី៦៧​ បុណ្យ​​ឯករាជ្យ​ជាតិ

បានផុស

នៅ

​នាព្រឹកថ្ងៃចន្ទ៩រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែ វិច្ឆិកា ឆ្នាំ២០២០ នេះ​រដ្ឋបាល​ខេត្ត​ស្វាយរៀង បាន​ប្រារព្ធ​ខួបអនុស្សាវរីយ៍លើកទី៦៧ ទិវា​បុណ្យ​ឯករាជ​ជាតិ(៩-វិច្ឆិកា-១៩៥៣-៩-វិច្ឆិកា២០២០)។​ ​

ក្នុង​ពិធី​នេះ ក៏​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ ជា​សមាជិក សមាជិកា​ក្រុម​ប្រឹក្សា​ខេត្ត និង​មន្ត្រី​រាជការ កងកម្លាំង​ប្រដាប់​អាវុធ​ទាំង ៣ប្រភេទ ព្រះសង្ឃ សាស្ត្រាចារ្យ ​ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ព្រម​ទាំង​និស្សិត ចូលរួមប្រមាណ៦០០អង្គ/នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នេះ ថ្នាក់​ដឹកនាំ​ខេត្ត​ស្វាយរៀង បាន​សម្ដែង​នូវ​កតញ្ញុតាធម៌ និង​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ថ្វាយ ព្រះករុណា ព្រះបាទ នរោត្ដម សីហនុ អតីត​ព្រះ​មហា​ក្សត្រ ​ព្រះបរមរតនកោដ្ឋ ដែល​ព្រះអង្គ​បាន​បូជា​ព្រះ​កាយពល និង​ព្រះ​បញ្ញាញាណ​ជម្នះ​គ្រប់​ឧបសគ្គ ដើម្បី​នាំ​មក​នូវ​សន្តិភាព ផ្សះផ្សា​ជាតិ ភាព​ចម្រុង ចម្រើន​ និង​កិត្តិយស​ដល់​មាតុភូមិ និង​ប្រជារាស្ត្រ​ខ្មែរ

​ខួបអនុស្សាវរីយ៍លើកទី៦៦ នៃ​​បុណ្យ​ឯករាជ្យ​ជាតិ គឺ​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​មួយ ដ៏​សំខាន់​ព្រោះ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​កាន់​តែ​ច្បាស់​អំពី​ការ​រំដោះ​ប្រទេស​ឲ្យ​រួច​ផុត​ពី​របប​អាណានិគមនិយម​បារាំង ហើយ​ពិធី​បុណ្យ​ឯករាជ្យ​ជាតិ​ឆ្នាំនេះ ក៏​ស្ថិត​ក្នុង​ដំណាក់​កាល​ដែល​ប្រទេសជាតិ​ ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​កំពុង​មាន​ការ​អភិវឌ្ឍ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​ ៕

អត្ថបទ ៖ គឹមសេង 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម