Connect with us

ព័ត៌មានជាតិ

កុមារកម្ពុជាអាយុពី៦ទៅ១៣ឆ្នាំ ៤នាក់ឆ្លងកូវីដ -១៩ នៅភ្នំពេញ

បានផុស

នៅ

ក្រសួង​សុខាភិបាលកម្ពុជានៅព្រឹកនេះ ​បាន​ប្រកាសរក​ឃើញ​ករណី​ឆ្លងកូវីដ-១៩ ចំនួ​ន ១០៥នាក់ ដោយក្នុងនោះមានអ្នកជំងឺ ៤៧នាក់ នៅភ្នំពេញ ដែលមានកុមារអាយុពី៦ឆ្នាំទៅ១៣ឆ្នាំ ចំនួន៤នាក់។

កុមារទាំង៤ដែលបានឆ្លងមេរោគកូវីដ-១៩នៅរាជធានីភ្នំពេញរួមមាន៖

កុមារីជនជាតិខ្មែរ អាយុ៦ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ

កុមារីជនជាតិខ្មែរ អាយុ១០ឆ្នាំ មានអាសយដ្ឋាននៅរាជធានីភ្នំពេញ

កុមារាជនជាតិខ្មែរ អាយុ៨ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន

និងកុមារីជនជាតិខ្មែរ អាយុ១៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ថា មកដល់ថ្ងៃនេះ មានការរកឃើញវិជ្ជមានកូវីដ១៩ នៅភ្នំពេញសរុបទាំងអស់ចំនួន ១,២៨៥ករណី ក្នុងនោះបានរកឃើញអ្នកជំងឺថ្មី ៤៧នាក់(ខ្មែរ៤៤នាក់ ចិន២នាក់ និងឥណ្ឌូនេសី១នាក់) និងព្យាបាលជាសះស្បើយ ជនជាតិខ្មែរ៣នាក់ ក្នុងចំណោមអ្នកជាសះស្បើយសរុប ១៦៥នាក់។

គិតមកដល់ព្រឹកនេះ កម្ពុជាមានអ្នកជំងឺកូវីដ-១៩សរុបចំនួន ២,៣៧៧នាក់ អ្នកជំងឺជាសះស្បើយសរុប ១,១៧៦នាក់ អ្នកជំងឺកំពុងសំរាកព្យាបាល ១,១៨៦នាក់ និងអ្នកស្លាប់សរុប ១១នាក់។

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម៥ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

Sokha Hotels

ព័ត៌មានពេញនិយម