Connect with us

ព័ត៌មានជាតិ

មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ បន្ត​ជួសជុល​ផ្លូវ​ខេត្ត​លេខ 2PVH1 នៅ​ស្រុក​ជាំ​ក្សាន្ត ដើម្បី​សម្រួល​ចរាចរណ៍​ជូន​ពលរដ្ឋ

បានផុស

នៅ

កំណាត់​ផ្លូវ​ជាច្រើន​ខ្សែ​នៅក្នុង​មូលដ្ឋាន​ខេត្តព្រះវិហារ ត្រូវបាន​អាជ្ញាធរ​និង​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ ធ្វើការ​ជួលជុល​ថែទាំ​ជាប្រចាំ​ដើម្បី​កុំឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ចំណាយ​លើ​កា​រ​ជួស​​ជុល​ឬ​ស្ថាបនា​ឡើងវិញ​អស់​ថវិកា​ច្រើន ហើយក៏​ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​ផងដែរ​។​

ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែមីនា ឆ្នាំ​២០២១​នេះ បើទោះបីស្ថិតក្នុង​តំណាក់កាល​នៃ​ការបង្ការ ទប់​ស្កាត់​និង​ជំងឺ​កូ​វីដ​-១៩​ក៏ដោយចុះ ក៏​ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ នៅតែ​បន្ត​ជួលជុល​ថែទាំ​ផ្លូវ ក្រាល​ដី​ល្បាយ​ថ្ម ផ្លូវ​ខេត្ត​លេខ 2PVH1 ប្រវែង ៩,៥​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដោយ​កៀរ​សម្រួល ថែម​ល្បាយ​ថ្ម ស្រោច​ទឹក កិន​បង្ហាប់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ក្នុងការ​ធ្វើដំណើរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​បានអោយដឹង​ថា អនុវត្ត​តាម​ការណែនាំ​របស់លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​និង​លោក ប្រាក់ សុវណ្ណ អភិបាលខេត្ត​ព្រះវិហារ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមីនា ឆ្នាំ​២០២១​នេះ ក្រុមការងារ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាននិង​កំពុង​បន្ត​ជួលជុល​ថែទាំ​ផ្លូវ ក្រាល​ដី​ល្បាយ​ថ្ម ផ្លូវ​ខេត្ត​លេខ 2PVH1 ប្រវែង ៩,៥​គីឡូម៉ែត្រ ស្ថិតក្នុង​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​ដោយ​កៀរ​សម្រួល ថែម​ល្បាយ​ថ្ម ស្រោច​ទឹក កិន​បង្ហាប់ ។ ការងារ​នេះ​អនុវត្ត​ដោយ មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ​

​ដើម្បី​សម្រេច​ផែនការ​ដែល​បាន​គ្រោងទុក សម្រាប់​ការធ្វើ​ចរាចរណ៍​ទៅមក​របស់ ពុក​ម៉ែ បងប្អូន​ប្រ​ជាពលរដ្ឋ ងាយស្រួល​ដឹកជញ្ជូន​កសិផល ឆាប់រហ័ស សុវត្ថិភាព បរិស្ថាន​ជុំវិញ និង​បំរើ​ផ្នែក​វិស័យ​ទេសចរ​ផងដែរ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៥ នាទីutes មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម