Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ស្ថាបនាប្រព័ន្ធលូថ្មីចម្ងាយជាង ៥០០ ម៉ែត្រ

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ៣ ខែ​មិថុនា ឆ្នាំ ២០២៥ នេះ រដ្ឋបាល​សង្កាត់​ចោមចៅ​ទី ៣ ដឹកនាំ​ដោយ លោក វ៉ា សាវឿន ចៅសង្កាត់ និង លោក សុទ្ធ សុជាតិ ចៅសង្កាត់​រង​ទី ១ បាន​ចុះ​ពិនិត្យ និង​ដាក់​គ្រឿងចក្រ កាយ​ដាក់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ចំនួន ២ ភូមិ ក្នុង​មូលដ្ឋាន ដើម្បី​សម្រួល​ដល់​ចរន្តទឹក​ហូរ​បាន​លឿន បញ្ចៀស​ការ​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង នា​រដូវវស្សា​ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់​ចោមចៅ​ទី ៣ បាន​ឲ្យ​ដឹង​ថា ដោយមាន​ការ​យកចិត្តទុកដាក់​ពី លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង ដើម្បី​បញ្ចៀស​នូវ​ជំនន់​ទឹក​ភ្លៀង​នា​រដូវវស្សា​ខាងមុខនេះ ក៏ដូចជា​សម្រួល​ចរន្តទឹក​ហូរ​បាន​លឿន លោក​បាន​ចាត់​ឲ្យ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ និង​ដាក់​គ្រឿងចក្រ​កាយ​រៀបចំ​ប្រព័ន្ធ​លូ​ថ្មី ចំនួន ២ ភូមិ ដោយ​មាន​ភូមិ​ព្រៃទា និង​ភូមិ​ត្រពាំង​ពោធិ៍ ក្នុង​ភូមិសាស្ត្រ​សង្កាត់​ចោមចៅ​ទី ៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

លោក​ចៅសង្កាត់ បាន​បន្ត​ថា ភូមិ​ព្រៃទា ការ​កាយ​ដាក់​ប្រព័ន្ធ​លូ មាន​ប្រវែង ៤០២ ម៉ែត្រ មុខកាត់ ១ ម៉ែត្រ ចំណែក​ភូមិ​ត្រពាំង​ពោធិ៍ មាន​ប្រវែង ១២៧ ម៉ែត្រ មុខកាត់ ០.៨០ ម៉ែត្រ ដោយ​ប្រើប្រាស់​ថវិកា​មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៦ នាទីutes មុន

មោទនភាព! ផលិតផលកម្ពុជារីកមុខរីកមាត់ នៅលើកម្មវិធីតាំងពិព័រណ៌អាហារនិងភេសជ្ជៈលំដាប់ពិភពលោក

ព័ត៌មានជាតិ៦០ នាទីutes មុន

ដើម្បីប្រសិទ្ធភាព ប្រើឱ្យចំគោលដៅ តម្លាភាព! រដ្ឋ នឹងបង្កើតមូលនិធិគ្រប់គ្រងថវិកាបានមកពីការបរិច្ចាគគាំទ្រកងទ័ពកម្ពុជា

ព័ត៌មានជាតិ១ ម៉ោង មុន

អគ្គសេនាធិការទ័ពវៀតណាម ជួបប្រជុំទ្វេភាគីជាមួយអគ្គបញ្ជាការកងទ័ពកម្ពុជា

ជីវិតកម្សាន្ដ១ ម៉ោង មុន

Kim Soo-hyun ដែល​ជួបរឿងអាស្រូវ របូតតំណែងជាតួឯកទៅ​ Kim Woo-bin តំណាង​ភោជនីយដ្ឋានល្បីមួយ

KPT+២ ម៉ោង មុន

ប្លែកភ្នែក AI បង្កើតរូបភាពមហេសីស្អាតដាច់គេក្នុងប្រទេសចិន ផ្ទុះការសរសើរព្រោងព្រាត

Sokha Hotels

ព័ត៌មានពេញនិយម