Connect with us

ព័ត៌មានជាតិ

អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សទីស្តីការគណៈរដ្ឋមន្ត្រី ផ្សព្វផ្សាយខ្សែវីដេអូអប់រំ៖«ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ-១៩»

បានផុស

នៅ

នៅរសៀលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូថ្មីមួយ ដែលទើបនឹងផលិតរួចរាល់ មានចំណងជើងថា «ខ្មែរពិតជាអាចធ្វើបានដើម្បីយកឈ្នះលើកូវីដ -១៩ »។

ក្នុងខ្លឹមសារវីដេអូបានបង្ហាញថា បន្ទាប់ពីមានព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលជាការផ្ទុះឡើងនៃជំងឺកូវីដ១៩ចូលក្នុងសហគមន៍ជាលើកទី៣ និងជាទ្រង់ទ្រាយធំដែលមិនធ្លាប់មានសម្រាប់ប្រទេសកម្ពុជាយើងបានបង្កការប្រឈមថ្មីមួយទៀត ដែលនាំឱ្យប្រមុខរាជរដ្ឋាភិបាលដាក់ចេញនូវវិធានការនានាដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩នៅកម្ពុជា ហើយថាដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបានឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ទីស្តីការគណៈរដ្ឋមន្ត្រី ការចូលរួមរបស់ប្រជាពលរដ្ឋគឺពិតជាមានសារៈសំខាន់ចាំបាច់មិនអាចខ្វះបាន ដើម្បីឈានទៅរកភាពជោគជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍ “សហគមន៍ ២០កុម្ភ:” ដោយគ្រាន់តែយើងរួមគ្នាអនុវត្តនូវវិធានការអនាម័យ ៣កុំ ៣ការពារ  ដែលដាក់ចេញដោយប្រមុខរាជរដ្ឋាភិបាលគឺជាការស្រេច។ ការចូលរួមចាក់វ៉ាក់សាំង និងការប្រើប្រាស់ QR Code Stop Covid ក៏ជាវិធានការដ៍ចាំបាច់មិនអាចមើលរំលងបានដែរ។

៣កុំ៖ កុំចាប់ដៃឬប៉ះពាល់គ្នា កុំទៅកន្លែងដែលមានមនុស្សច្រើន និងកុំនៅក្នុងបន្ទប់បិទជិត ដែលគ្មានខ្យល់ចេញចូល ជាពិសេសបន្ទប់ដែលមានម៉ាស៊ីនត្រជាក់។

៣ការពារ៖ ត្រូវពាក់ម៉ាស់ជាប្រចាំ ត្រូវលាងដៃជាមួយអាល់កុលឬជែលឲ្យបានញឹកញាប់ និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលដោយនៅឲ្យឆ្ងាយពីគ្នាយ៉ាងតិចមួយម៉ែត្រកន្លះ។

ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវពួតដៃគ្នាជាធ្លុងមួយ ដើម្បីយកឈ្នះលើកូវីដ១៩។ យើងត្រូវមានក្តីសង្ឃឹម ជឿជាក់យ៉ាងមុតមាំលើខ្លួនយើងថា “ខ្មែរពិតជាអាចធ្វើបាន”៕

អត្ថបទ៖ កោះកែវ

វីដេអូ៖ https://youtu.be/W9txHGeVkyY

ហ្វេសប៊ុក៖ https://www.facebook.com/watch/?v=1121798484991582

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១៨ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១៧ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម