Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ​ ប្រកាស​ផ្អាក​ការចេញចូល​តំបន់​ទំនប់រលក​ជា​បណ្តោះអាសន្ន

បានផុស

នៅ

​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ចេញចូល​ទីតាំង​ក្រុម​៩,១២,១៣,១៤ និង​១៥ ភូមិ​៣ (​ទំនប់រលក​) សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​និង​ដាក់​តំបន់​នោះ​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះ លោក​អភិបាល​បានប្រកាស​ផ្អាក​ជា​បណ្តោះអាសន្ន​ផងដែរ​សណ្ឋាគារ កាស៊ីណូ​ប៉ាវ​ឌី​ង មាន​ទីតាំង​ស្ថិតនៅ​វិថី​លំហែ​ព្រះ​ភូមិន្ទ​(​ផ្លូវ​លេខ​៤០០) ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ និង​ដាក់​ជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​ដូចគ្នា​។ នៅក្នុង​សេចក្តីជូនដំណឹង​ចំនួន​ពីរ​ដាច់ដោយឡែក​ពីគ្នា​ចុះ​ថ្ងៃទី​៣០​ខែ​មីនា​នេះ លោក​អភិបាលខេត្ត​បាន​បញ្ជាក់​ថា ​ការសម្រេច​ផ្អាក នេះ​ដោយសារ​មានការ​ពាក់ព័ន្ធ​ជាមួយ​អ្នក​វិជ្ជមាន​កូ​វីដ​-១៩​បាន​ចូលទៅ​ទីតាំង​ខាង​លើនេះ​។​

បើតាម​លោក ឃាង ភារ​ម្យ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០២១ ខេត្ត​ព្រះសីហនុ​មាន​អ្នក​វិជ្ជមាន​កូ​វីដ​-១៩ ថ្មី​ចំនួន​៣៤​នាក់ និង​មិន​មាន​អ្នកជា​សះស្បើយ​ទេ​។ ដូច្នេះ​តុល្យការ​អ្នកជំងឺ​កូ​វីដ​-១៩ ដែល​កំពុង​សម្រាក​ព្យាបាល​មាន​ចំនួន​២៨៣​នាក់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម