ព័ត៌មានជាតិ
អ្នកកោះកុង ដែលមិនពាក់ម៉ាស នឹងរងការពិន័យហើយ
អភិបាលខេត្តកោះកុង ចេញលិខិតប្រាប់ដល់អភិបាលក្រុងស្រុកអនុវត្តវិធានការផាកពិន័យចំពោះបុគ្គលដែលមិនបំពេញកាតព្វកិច្ចពាក់ម៉ាស និងរក្សាគម្លាតសុវត្ថិភាពបុគ្គល តបតាមប្រកាសអន្តរក្រសួង។
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង តាមរយៈលិខិតមួយច្បាប់ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានណែនាំទៅដល់លោកអភិបាលក្រុងស្រុក ដែលជាគណៈបញ្ជាការឯកភាពខេត្តក្រុងស្រុក ត្រូវចូលរួមសហការឲ្យបានជិតស្និទ្ធជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍លើបុគ្គល ឬនីតិបុគ្គលដែលមិនអនុវត្តនូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ ឬលិខិតបទដ្ឋានគតិយុត្តិជាធរមាន។
លោកស្រីអភិបាលខេត្ត បញ្ជាក់ទៀតថា ដូច្នេះលោកអភិបាលក្រុងស្រុក ត្រូវចាត់ចែងអនុវត្តតាមខ្លឹមសារប្រកបដោយស្មារតីទទួលខុសត្រូវ និងមានប្រសិទ្ធភាពខ្ពស់ឈរផ្អែកលើប្រកាសអន្តរក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច ដើម្បីផ្អាកពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្តអំពើល្មើសនឹងវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ដ៏កាចសាហាវនេះ។


ទោះបីជាមានការណែនាំរបស់លោកស្រីអភិបាលខេត្តក្តី លោក ឈេង សុវណ្ណដា អភិបាលក្រុងខេមរភូមិន្ទ និងលោក ជា ច័ន្ទកញ្ញា អភិបាលស្រុកស្រែអំបិល បានឲ្យដឹងស្រដៀងគ្នាដែរនៅថ្ងៃទី៣០ មីនានេះថា ពួកគាត់បានទទួលលិខិតណែនាំរួចរាល់ហើយ ប៉ុន្តែមិនទាន់មានប្រជុំបែងចែកការងារលម្អិតណាទៅកាន់ក្រុមមន្ត្រីជំនាញសមត្ថកិច្ចពាក់ព័ន្ធនៅឡើយទេអំពីដែនសមត្ថកិច្ចនៃផ្តើមផ្អាកពិន័យចំពោះអ្នកដែលល្មើស។

បើតាមអនុក្រឹត្យថ្មីនេះបានចែងថាចំពោះ អ្នករឹងទទឹងមិនព្រមពាក់ម៉ាស អាចរងពិន័យជាប្រាក់ពី ២០ម៉ឺន ទៅ១លានរៀល។ អ្នកមិនពាក់ម៉ាសតាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងត្រូវរងការព្រមានពីអាជ្ញាធរ ហើយបើនៅតែរឹងទទឹងមិនព្រមពាក់ម៉ាសទៀត អាចប្រឈមនឹងរងការពិន័យជាប្រាក់ចន្លោះពី ២០ម៉ឺនរៀល ទៅ ១លានរៀល។ ប៉ុន្តែកាតព្វកិច្ចពាក់ម៉ាសនេះ ក៏ត្រូវបានលើកលែងផងដែរ ចំពោះកុមារដែលមានអាយុក្រោម៦ឆ្នាំហើយមិនមែនជាអ្នកមានផ្ទុកជំងឺកូវីដ១៩ ឬត្រូវធ្វើចត្តាឡីស័ក៕
អត្តបទ៖ សិរីវឌ្ឍនៈ
សូមចុចអាន៖ ខេត្តព្រះសីហនុ ប្រកាសផ្អាកការចេញចូលតំបន់ទំនប់រលកជាបណ្តោះអាសន្ន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា