Connect with us

ព័ត៌មានជាតិ

បុគ្គលិកផ្នែក​អនាម័យ ធនាគារ SacomBank ឆ្លងកូវីដ បុគ្គលិក​ប៉ះពាល់ ប្រញាប់ទៅធ្វើតេស្ត

បានផុស

នៅ

អនុគណៈកម្មការ​ស្រាវជ្រាវជំងឺកូវីដ ១៩ បាន​ប្រកាស​ជូន​ដំណឹង ក្រោយ​រកឃើញ​បុគ្គលិកផ្នែកអនាម័យ​នៅធនគារ Sacom Bank តាម​មហាវិថី​ព្រះសីហនុ បាន​ឆ្លងកូវីដ​ ១៩។

ក្នុង​សេចក្តីជូនដំណឹង អំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទៅទទួលសេវាកម្មនៅធនាគារ SacomBank Cambodia សាខានៅទីតាំងផ្ទះលេខ២៧៤, វិថីព្រះសីហនុ, សង្កាត់ វាលវង់, ខណ្ឌ ៧មករា ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី ២៤ ខែមីនា ឆ្នាំ២០២១ ប្រសិនមាន​រោគ​សង្ស័យដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ប្រញាប់​ទៅ​ធ្វើ​តេស្ត​កូវីដ ១៩។

-ទីតាំង​សម្រាប់​ការ​ធ្វើ​តេស្តមាន​៖
-នៅវិទ្យាល័យ​បាក់ទូក​
-វិទ្យាល័យ​បឹង​ត្របែក​
-មណ្ឌលសុខភាពចាក់អង្រែក្រោម
​-មន្ទីរ​ពេទ្យខ្មែរ-សូវៀត​
-សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
-មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម