ព័ត៌មានជាតិ
មនុស្សជាង៣០០នាក់ ត្រូវបានយកសំណាកទៅធ្វើតេស្តលើកទី៤ ក្រោយរកឃើញបុរសចុងភៅម្នាក់ឆ្លងកូវីដ
មនុស្សជាង៣០០នាក់ ដែលជាប់ពាក់ព័ន្ធនិងពិធីរៀបមង្គលការមួយកន្លែងនៅក្នុងភូមិក្រាំងលាវ ឃុំរវៀង ស្រុកសំរោងកាលពីថ្ងៃទី១២ ខែមីនា កន្លងទៅនេះ ត្រូវបានមន្ត្រីសុខាភិបាលបានចុះទៅយកសំណាក់ ដើម្បីធ្វើតេស្តរកជំងឺកូវីដ១៩ ជាលើកទី៤ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ។
ការចុះយកសំណាកអ្នកពាក់ព័ន្ធជាច្រើនរយនាក់យកទៅធ្វើតេស្តលើកទី៤នេះ គឺបន្ទាប់ពីបុរសម្នាក់ ដែលជាចុងភៅនៅក្នុងពិធីមង្គលការនោះ ត្រូវបានរកឃើញជំងឺកូវីដ១៩ ក្នុងការធ្វើតេស្តលើកទី៣កាលពីប៉ុន្មានថ្ងៃមុននេះ។

លោក នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវបានឲ្យដឹងថា អ្នកដែលពាក់ព័ន្ធពិធីមង្គលការខាងលើ ដែលមានទីលំនៅក្នុងស្រុកសំរោង ស្រុកបាទី ស្រុកត្រាំកក់ និងក្រុងដូនកែវ ត្រូវបានមន្ត្រីសុខាភិបាលចុះទៅយកសំណាកតាំងពីថ្ងៃទី២៩ ខែមីនាម្សិលមិញ រហូតមកដល់ថ្ងៃនេះ បានចំនួនជាង៣រយនាក់ហើយ ដើម្បីយកទៅធ្វើតេស្តរកជំងឺកូវីដ១៩ លើកទី៤។ ចំណែកលោក កេត ម៉ៅ អភិបាលស្រុកសំរោង បានថ្លែងឲ្យដឹងថា សម្រាប់ស្រុកសំរោងមានមនុស្សដែលពាក់ព័ន្ធពិធីមង្គលការនៅភូមិក្រាំងលាវចំនួនជិត ២០០នាក់ ត្រូវបានមន្ត្រីសុខាភិបាលចុះមកយកសំណាកលើកទី៤ ដោយឡែកភូមិចំនួន២ ដែលត្រូវអាជ្ញាធរប្រកាសបិទ ត្រូវបានបើកឡើងវិញហើយក៏ប៉ុន្តែអាជ្ញាធរ បានធ្វើការណែនាំឲ្យបងប្អូន ដែលប៉ះពាល់ផ្ទាល់ និងប្រយោលត្រូវបន្តធ្វើចត្តាឡីស័កបន្តទៅទៀតផងដែរ។


អភិបាលស្រុកបាទី លោក ភួន ឈីម បានឲ្យដឹងផងដែរថា នៅក្នុងស្រុកបាទីមនុស្សចំនួន៣៦នាក់ ដែលពាក់ព័ន្ធនៅក្នុងពិធីមង្គលការក្នុងស្រុកសំរោង ត្រូវបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដលើកទី៤។ គួរបញ្ជាក់ថា ការចុះយកសំណាកលើកទី៤ ចំពោះអ្នកពាក់ព័ន្ធនិងពិធីរៀបមង្គលការនៅក្នុងស្រុកសំរោង គឺបន្ទាប់ពីបុរសជាចុងភៅម្នាក់ នៅក្នុងពិធីមង្គលការខាងលើដែលរស់នៅក្រុងដូនកែវតេស្តរកឃើញវិជ្ជមានកូវីដ១៩ កាលពីថ្ងៃអាទិត្យកន្លងទៅ៕
អត្ថបទ៖ វីរៈ
សូមចុចអាន៖ បុគ្គលិកផ្នែកអនាម័យ ធនាគារ SacomBank ឆ្លងកូវីដ បុគ្គលិកប៉ះពាល់ ប្រញាប់ទៅធ្វើតេស្ត

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ