Connect with us

ព័ត៌មានជាតិ

អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​៨៥០០​នាក់​ នៅ​ខេត្តកណ្តាល ​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​លំនៅឋាន​វិញ

បានផុស

នៅ

​​រហូតមកដល់​ពេលនេះ ​មាន​អ្នកធ្វើ​ច​ត្តា​ឡី​ស័ក​ប្រមាណ​ជាង​៨៥០០​នាក់ ​ក្នុងចំណោម​អ្នកធ្វើ​ច​ត្តា​ឡីស័ក​សរុប​ជាង​១៥០០០​នាក់​ នៅ​ខេត្ត​កណ្តាល​ ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​កណ្តាល​អនុញ្ញាត​ឲ្យ​វិល​ត្រូវ​ទៅ​លំនៅឋាន​វិញ​ បន្ទាប់ពី​ពួកគេ​អនុវត្ត​បាន​ត្រឹមត្រូវ​តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គ្រុយ ម៉ា​ឡែ​ន នាយក​រដ្ឋបាល​សាលា​ខេត្តកណ្តាល ​បាន​មានប្រសាសន៍ថា​ នៅ​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ ខេត្តកណ្តាល​មាន​អ្នក​ជាប់​ពាក់ព័ន្ធ​សរុប​ចំនួន​១៥២៣២​នាក់​ ក្នុង​នោះ​រកឃើញ​វិជ្ជមាន​ចំនួន​៣៣៣​នាក់​ និង​ជាសះស្បើយ​ចំនួន​៦៧​នាក់​។ លោក​បាន​បន្តទៀតថា​ ក្នុងចំណោម​នោះ​មាន​អ្នក​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ នៅ​ក្នុង​មណ្ឌល​ចំនួន​៥៩៣​នាក់​និង​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​តាម​ផ្ទះ​ចំនួន​៦១៣២​នាក់​ និង​អ្នក​បញ្ចប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ចំនួន​៨៥០៧​នាក់ ​ក្នុង​នោះ​នៅ​តាម​មណ្ឌល​ចំនួន​១១៨២​នាក់​និង​នៅ​តាម​ផ្ទះ​ចំនួន​៧៣២៥​នាក់​។​

គួរ​បញ្ជាក់​ថា​នៅថ្ងៃនេះ​ ខេត្តកណ្តាល​មិន​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី​ទេ​ ក្នុងចំណោម​អ្នក​ឆ្លង​ថ្មី​សរុប​ចំនួន​១០៥​នាក់​ក្នុង​នោះ​១​នាក់​ជា​អ្នកដំណើរ​ពី​បរទេស នៅ​ភ្នំពេញ​៤៥​នាក់​ព្រះសីហនុ​៣៤​នាក់ ស្វាយរៀង​១៩​នាក់​កំពង់ចាម​២​នាក់ ព្រៃវែង​២​នាក់ ត្បូងឃ្មុំ​១​នាក់​និង​តាកែវ​១​នាក់​៕

អត្ថបទ៖ ​សំអឿន

សូមចុចអាន៖ ​មនុស្ស​ជាង​៣០០​នាក់ ​ត្រូវ​បាន​យក​សំណាក​ទៅធ្វើ​តេស្ត​លើក​ទី​៤ ក្រោយ​រកឃើញ​បុរស​ចុងភៅ​ម្នាក់​ឆ្លង​កូ​វីដ​

​ ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៣១ នាទីutes មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ៥៧ នាទីutes មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ២ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម