Connect with us

ព័ត៌មានជាតិ

នគរបាល ៣នាក់ទៀត​រក​ឃើញ​ឆ្លងកូវីដ១៩ ខណៈជាង​២០០​នាក់​ទៀតរង់ចាំលទ្ធផល​

បានផុស

នៅ

នគរបាលនៅនាយកដ្ឋានរដ្ឋបាលទូទៅចំនួន ៣នាក់ឆ្លងជំងឺកូវីដ១៩ ខណៈជាង២០០នាក់រង់ចាំលទ្ធផល។ ចំណែក​អ្នកមាន​ទំនាក់ទំនង​​ផ្ទាល់ និង​ប្រយោល​ចំនួន១៥នាក់​ កំពុង​ធ្វើចត្តឡឺស័ក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរងនគរបាលជាតិ និងជាអ្នកនាំពាក្យបានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនានេះថា អ្នក​ពាក់ព័ន្ធទាំងអស់​នឹងត្រូវយក​សំណាក ខណៈការយកសំណាកមានចំនួន០៣លើក រួមមាន : លើកទី១ : កាលពីថ្ងៃទី ១៧ ខែមីនា ឆ្នាំ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២១៩នាក់។ បន្ទាប់ពីការយកសំណាក់លើកទី១ ជាលទ្ធផលត្រូវបានរកឃើញមន្ត្រីនគរបាលម្នាក់បន្ថែមទៀត បម្រើការងារនៅនាយកដ្ឋានរដ្ឋបាលទូទៅ វិជ្ជមាន និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅឯមន្ទីរពេទ្យ។ លើកទី២ : កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២២៨នាក់។ ជាលទ្ធផលរកឃើញនគរបាលជាតិជានារី ម្នាក់បន្ថែមទៀតវិជ្ជមានកូវីដ-១៩ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ លើកទី៣ : កាលពីព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២១ មន្ត្រីនគរបាលដែលបានផ្ដល់សំណាកសរុបចំនួន ២២៩នាក់ កំពុងតែរង់ចាំលទ្ធផលពីក្រុមគ្រូពេទ្យ។

លោកឧត្តមសេនីយ៍ឯកបាន​បន្ថែម​ថា​ ក្នុងនាមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ក៏ដូចជាក្នុងនាមលោកផ្ទាល់ សូមផ្តាំផ្ញើជូនដល់មន្ត្រីនគរបាលជាតិវិជ្ជមានកូវីដ-១៩ ដែលបាននិងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងមន្ត្រីនគរបាលជាតិចំនួន១៥ នាក់ ដែលមានទំនាក់ទំនងផ្ទាល់ជាមួយមន្ត្រីវិជ្ជមានកូវីដ-១៩ខាងលើ និងបានកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលខណ្ឌដង្កោ សូមមេត្តាកុំបាក់ទឹកចិត្ត ត្រូវមានស្មារតីរឹងមាំ និងត្រូវចេះលើកទឹកចិត្តខ្លួនឯង និងមានជំនឿចិត្តខ្ពស់លើការព្យាបាលរបស់ក្រុមគ្រូពេទ្យ។

អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរជាតិ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសកងកម្លាំងនគរបាលជាតិ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានសុខាភិបាល ក៏ដូចជាអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ៣ការពារ និង៣កុំ ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម