ព័ត៌មានជាតិ
លោក គួច សុខលី៖ ការបើកអាជីវកម្មមួយជោគជ័យមិនកំណត់លើអាយុទេ តែកំណត់លើបទពិសោធន៍ក្នុងសង្គម
ការសម្រេចចិត្តបើកអាជីវកម្មមួយផ្ទាល់ខ្លួនគឺជាអ្វីដែលមនុស្សទូទៅភាគច្រើនចង់ធ្វើ ប៉ុន្តែស្ទាក់ស្ទើរមិនហ៊ានធ្វើ ដោយសារតែពួកគេចង់បន្តស្ថិតនៅក្នុងតំបន់សុវត្ថិភាពជានិយោជិត ជាជាងធ្វើការប្រថុយប្រថានដើម្បីក្លាយខ្លួនជានិយោជក។
លោក គួច សុខលី គឺជាប្រធានក្រុមហ៊ុន CBM ដែលជាក្រុមហ៊ុនបំរើសេវាកម្មម្ហូបអាហារ និងភេសជ្ជៈឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន CBM ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០២ ដោយមានម៉ាកយីហោអាជីវកម្មល្បីៗពីបរទេស និងនៅក្នុងស្រុកជាច្រើន។

ដើម្បីបើកអាជីវកម្មផ្ទាល់ខ្លួនមួយប្រកបដោយភាពជោគជ័យ លោក គួច សុខលី បានចែករំលែកបទពិសោធន៍របស់លោកថា៖ «ការបើកអាជីវកម្មមួយជោគជ័យមិនកំណត់លើអាយុទេ តែកំណត់លើបទពិសោធន៍ក្នុងសង្គម។ ភាពចាស់ទុំរបស់មនុស្សម្នាក់ៗគឺកំណត់លើបទពិសោធន៍នៃជីវិត ថាតើយើងបានដើរចូលក្នុងវិថីបទពិសោធន៍នៅក្នុងសង្គមរយៈពេលប៉ុណ្ណា។»
លោក គួច សុខលី បន្តថា៖ «បើយើងទើបចប់ពីការសិក្សា ហើយចង់បើកអាជីវកម្មមួយដោយខ្លួនឯង វាអាចរហ័សពេក ដូច្នេះយើងគួរចំណាយពេលសិក្សាពីសង្គមឱ្យបានច្រើន សិក្សាពីតម្រូវការឱ្យបានច្រើន និងសិក្សាពីមជ្ឈដ្ឋានជុំវិញឱ្យបានច្រើន មុននឹងសម្រេចចិត្តថាតើយើងគួរតែចាប់យកប្រភេទអាជីវកម្មមួយណា។»

មុននឹងចាប់ផ្ដើមអាជីវកម្មផ្ទាល់ខ្លួន លោក គួច សុខលី ធ្លាប់បម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនរយៈពេល៥ទៅ៦ឆ្នាំ ហើយទទួលបាននូវបទពិសោធន៍នៃជីវិតផ្សេងៗគ្នាជាច្រើននៅក្នុងសង្គម។
លោក គួច សុខលី បានរៀបរាប់ថា ក្នុងដំណើរជីវិតជានិយោជិតរយៈពេលជាង៥ឆ្នាំ លោកបានស្គាល់ពីមនុស្សនៅជុំវិញខ្លួនជាច្រើន ស្គាល់ពីមុខរបរនៅក្នុងប្រទេស និងតម្រូវការពីសម័យកាលមួយទៅសម័យកាលមួយ។ គឺបទពិសោធន៍ទាំងអស់នេះហើយ ដែលជាដើមទុន និងជាមូលដ្ឋានសម្រាប់ឈានទៅបើកអាជីវកម្មខ្លួនឯងប្រកបដោយជោគជ័យ។
ទោះបីជាយ៉ាងណាក៏ដោយ ទំរាំតែទទួលបាននូវជោគជ័យដូចសព្វថ្ងៃ លោក គួច សុខលី ក៏ធ្លាប់ជួបឧបសគ្គ និងភាពបរាជ័យជាច្រើនផងដែរ ដែលពេលខ្លះធ្វើឱ្យលោកមានការបាក់ទឹកចិត្តក្នុងការបន្តដំណើរអាជីវកម្មរបស់លោក។
នៅក្នុងបទពិសោធន៍អាជីវកម្មរយៈពេលជិត២០ឆ្នាំមកនេះ លោក គួច សុខលី បានលើកឡើងថា លោកបានជួបនូវភាពបរាជ័យជាច្រើនរាប់មិនអស់ ហើយក៏បានទទួលនូវមេរៀនល្អៗជាច្រើនផងដែរ។ ការបរាជ័យគឺជាមេរៀនសម្រាប់យើងដើម្បីបន្តដំណើរទៅមុខ ថាតើយើងដើរលឿន ឫយឺតប៉ុណ្ណាគឺស្ថិតលើការសម្រេចចិត្តរបស់យើង។ បើយើងដើរលឿនយើងនឹងអាចជួបបញ្ហាច្រើន តែបើយើងដើរយឺតបន្តិចយើងនឹងអាចដោះស្រាយបញ្ហាបានច្រើន។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន CBM មានសាខាជាង៤០កន្លែងនៅទូទាំងប្រទេសកម្ពុជា ដូចជានៅរាជធានីភ្នំពេញ បាត់ដំបង និងសៀមរាប ក្នុងនោះមានទាំងម៉ាកនាំចូលពីបរទេសដូចជា Tous Les Jours និង Domino’s Pizza និងម៉ាកដែលបង្កើតឡើងក្នុងស្រុកដូចជា The Asian Kitchen៕
អត្ថបទ៖ វ៉ាត វិន

-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់