ព័ត៌មានជាតិ
ឥទ្ធិពលព្យុះទី១ម្សិលមិញ ធ្វើឲ្យផ្លូវមួយក្នុងខេត្តមណ្ឌលគិរីជន់លិចដោយជំនន់ទឹកភ្លៀង
ដោយរងសម្ពាធព្យុះទី១ឈ្មោះ វូទីប បណ្តាលឲ្យផ្លូវមួយចំនួនក្នុងខេត្តមណ្ឌលគិរីរងការជន់លិចដោយជំនន់ទឹកភ្លៀង ហើយអ្វីដែលជាការព្រួយបារម្ភជំនន់ទឹកភ្លៀងបានហូរកាត់លើកំណាត់ផ្លូវជាតិពីទីរួមខេត្តឆ្ពោះទៅស្រុកពេជ្រាដា តាំងពីថ្ងៃត្រង់រហូតជិតពាក់កណ្តាលយប់។

លោក ប្លង ជំនិត អធិការនគបាលស្រុកពេជ្រាដា បានឲ្យដឹងថា បន្ទាប់ពីភ្លៀងធ្លាក់ជាប់គ្នាជាច្រើនថ្ងៃបណ្តាលឲ្យជន់លិចលើកំណាត់ផ្លូវជាតិចាប់ពីម៉ោង១២រហូតដល់ម៉ោងជាង៩យប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ពីចំណុចម្តុំរមណីយដ្ឋានអូរផ្លាយ ឆ្ពោះទៅទឹកជ្រោះប៊ូស្រា ដែលស្ថិតក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដាខេត្តមណ្ឌលគិរី។ លោកបន្តថា ទឹកបានហូរលើកកំណាត់ផ្លូវជាតិ បង្កឡើងដោយជំនន់ទឹកភ្លៀងធ្លាក់ជាប់គ្នា ហើយបានបង្កការកកស្ទះដល់ប្រជាពលរដ្ឋដែលឆ្លងកាត់រាប់ម៉ោង។

ក្នុងករណីជំនន់ទឹកភ្លៀងនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាល និងអធិការស្រុកក៏បានរង់ចាំឈរត្រៀមជួយសង្គ្រោះដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ផ្លូវនេះក្រែងកើតមានគ្រោះជាយថាហេតុទាន់ពេលវេលាផងដែរ។ លោកអធិការបានបញ្ជាក់ថា ក្នុងហេតុការណ៍ជំនន់ទឹកភ្លៀងលិចផ្លូវនេះ ទឹកក៏បានហូរចូលផ្ទះប្រជាពលរដ្ឋមួយចំនួន និងបានគួចប៉ើងទ្រព្រសម្បត្តិពលរដ្ឋខ្លះៗមួយចំនួនតូចផងដែរ ហើយទឹកបានស្រកចុះទៅវិញ១០០%ចន្លោះម៉ោងជាង៩យប់ តែមិនបានបង្កឲ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះថ្នាក់នោះឡើយ។
តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី១២មិថុនានេះ ព្យុះទី១ ឈ្មោះ វូទីប នឹងបន្តមានឥទ្ធិពលគ្របដណ្ដប់លើព្រះរាជាណាចក្រកម្ពុជាដល់ថ្ងៃទី១៤មិថុនា ដែលនឹងធ្វើឲ្យតំបន់មួយចំនួនមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងកន្ត្រាក់៕
អត្ថបទ៖ រៀម សុខហេង


-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


