Connect with us

ព័ត៌មានជាតិ

ខឹងចិត្តបងស្រីស្ដីបន្ទោសនិងទះ៣ដៃ ក្មេងប្រុសអាយុ១២ឆ្នាំម្នាក់រត់ទៅចង ក សម្លាប់ខ្លួន​​

បានផុស

នៅ

ក្មេងប្រុស​ម្នាក់​អាយុទើបតែ១២ឆ្នាំ ព្រោះខឹងបងស្រី​ស្តីបន្ទោសរឿង​ដើរលេងបន្តិច​ប​ន្ទួ​ច​និង​ទះ​កំផ្លៀង​៣​ដៃ​ រត់​ទៅ​ចង ក សម្លាប់ខ្លួន​ស្លាប់ទាំងវ័យក្មេង។

ករណីនេះ ត្រូវបានគេប្រទះឃើញសពកាលពីវេលា​ម៉ោង២​រ​សៀល​ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១​នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។​

នគរបាល​ប៉ុស្តិ៍​អូរ​អំបិល​បាន​ប្រាប់​ឲ្យ​ដឹងថា​ ក្មេងប្រុស​ដែល​ចង ក សម្លាប់ខ្លួន​មានឈ្មោះ រឿន បញ្ញា អាយុ១២​ឆ្នាំ នៅ​ភូមិ​រោង​ម៉ាស៊ីន សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពដដែលបាន​ប្រាប់​ឲ្យ​ដឹង​បន្តទៀតថា ករណីនេះកើតឡើងដោយសារក្មេងប្រុសរូបនេះខឹង​​បង​ស្រី​ស្តីបន្ទោស​ពី​រឿង​ដើរលេង​ទាំ​យប់​ទាំង​ថ្ងៃ​មិន​ខិតខំ​រៀនសូត្រ​ និងបាន​ទះកំផ្លៀង​ចំនួន​៣​ដៃ​ ទើបធ្វើឲ្យក្មេងប្រុសនោះខឹង យក​ខ្សែ​នីឡុង​កាវ​សម្រាប់​ចង​មង​ប្រវែង​ប្រហែល​ជិត​៣​ម៉ែត្រ រត់​ទៅ​ចងកជាមួយដើម​អាកាស្យា​កម្ពស់​ប្រហែល​២​ម៉ែត្រ​កន្លះ​បណ្ដាលឲ្យស្លាប់តែម្ដង។ ដោយ​បាត់យូ​និងមានការសង្ស័យ បងប្អូន​ក៏បាន​ដើរ​តាមរក​ក៏​ប្រទះឃើញ​ក្មេងប្រុសនេះ​បាន​ចង ក ស្លាប់បាត់​ទៅហើយ។

ក្រោយពីឃើញបែបនេះ ក៏នាំគ្នា​ធ្វើការ​សង្គ្រោះ​ដឹកយក​ទៅ​មន្ទីរ​ពេទ្យ​បង្អែក​សិរីសោភ័ណ តែ​គ្រូ​ពេទ្យ​បាន​ពិនិត្យឃើញថា​ជនរងគ្រោះ​បាន​បាត់បង់​ជីវិត​ទៅហើយ រួច​ក៏​ដឹក​សព​ត្រឡប់មកផ្ទះ​។​នគរបាល​ប៉ុស្តិ៍​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀតថា ក្មេងប្រុស​រូបនេះ កន្លងមក​តែងតែ​គម្រាម​ក្រុមគ្រួសារ​ពី​ចង់​ចងក សម្លាប់ខ្លួនពេល​គេ​ខឹង​ម្តងៗ ។

សព​ត្រូវ​បានប្រគល់​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី បន្ទាប់ពី​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិច័យ​រួច៕

អត្ថបទ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម