ព័ត៌មានជាតិ
ឃាត់ខ្លួនលោកតាអាយុ៧៤ឆ្នាំម្នាក់ ខណៈរយៈពេល២ខែ រំលោភក្មេងស្រី បាន៦ដង
លោកតាអាយុ៧៤ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គរជុំឃាត់ខ្លួនពាក់ព័ន្ធករណីរំលោភសេពសន្ថវៈទៅលើក្មេងស្រីអាយុ១២ឆ្នាំ បានសម្រេច៦ដង តាមពាក្យបណ្តឹងរបស់ម្តាយជនរងគ្រោះ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/P-07-3-768x1024.jpg)
ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើង នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្ត សៀមរាប។ សមត្ថកិច្ចនគរបាលស្រុកអង្គរជុំ បានប្រាប់នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា ជនសង្ស័យឈ្មោះ ម៉ៃ មៀន អាយុ៧៤ឆ្នាំ រស់នៅឃុំចារឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប។ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ឌ.ល ហ អាយុ១២ឆ្នាំ រស់នៅឃុំចាឈូក ស្រុកអង្គរជុំ។
![](https://www.kampucheathmey.com/wp-content/uploads/2021/03/P-09-2.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/03/P-08-3-768x1024.jpg)
សមត្ថកិច្ចបញ្ជាក់ថា ផ្អែកតាមការស្តាប់ចម្លើយរបស់ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាធ្លាប់បានរួមភេទជាមួយ ជន រងគ្រោះ ពិតប្រាកដមែន គឺតាំងពីរយៈ ពេល ២ខែមុនមកម្ល៉េះ ដោយបាន សម្រេចដល់ទៅ៦ដង។ បច្ចុប្បន្នកម្លាំងនគរបាលស្រុកអង្គរជុំ បានរៀបចំកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការអនុវត្តតាមផ្លូវច្បាប់៕
អត្ថបទ៖ កុសល
សូមចុចអាន៖ យុទ្ធភ័ណមិនទាន់ផ្ទុះពីរគ្រាប់ត្រូវបានប្រទះឃេីញនៅកន្លែងស្ថាបនាផ្លូវខេត្តតាកែវ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១៦ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?