Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុង នឹងមានកំពង់ផែថ្មីមួយទៀតនៅឆ្នាំក្រោយ

បានផុស

នៅ

គម្រោងសាងសង់កំពង់ផែសមុទ្រថ្មីមួយទៀត នឹងលេចរូបរាងឆាប់ៗ នៅឆ្នាំ ២០២២ ខាងមុខ ខណៈកំពង់ផែទល់មុខសាខាពន្ធដារខេត្តមានសភាពចាស់ទ្រុឌទ្រោមខ្លាំង។

លោក អន ដាវុធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកោះកុង បានឲ្យដឹងនៅថ្ងៃទី ៣១ ខែមីនានេះថា គម្រោងកំពង់ផែសមុទ្រថ្មីនៅក្នុងក្រុងខេមរភូមិន្ទ ក្រោមចំណាយថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដល់សម្រួលដល់ប្រព័ន្ធ​ធដឹកជញ្ចូនទំនិញរាយ និងវិស័យទេសចរណ៍ ព្រមទាំងពហុវិស័យផងដែរតាមដៃព្រែកកោះប៉ោ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គម្រោងសាងសង់កំពង់ផែថ្មីនេះជាប្រភេទបេតុងមានប្រវែង៦៩ម៉ែត្រ និងទទឹង១៦.៥ម៉ែត្រ ស្ពានបេតុងភ្ជាប់ទៅផែប្រវែង​២៨ម៉ែត្រ ទទឹង៨ម៉ែត្រ ចំនួន២កន្លែង។

ដោយឡែកផ្លូវបេតុងចេញចូលផែទំហំ១៦២២.៨ម៉ែត្រការ៉េ កម្រាស់០.២៣ម៉ែត្រ រីឯផ្លូវដើរទំហំ១០០.៨ម៉ែត្រការ៉េ កម្រាស់០.២ម៉ែត្រ។ គម្រោងអភិវឌ្ឍន៍ស្ថាបនាផែសមុទ្របន្ថែមនេះមួយទៀត គ្រោងចំណាយថវិកាសរុបប្រមាណ១.៥លានដុល្លារ ដោយប្រើពេល២ឆ្នាំ ហើយគ្រោងបញ្ចប់នៅឆ្នាំ២០២២ខាងមុខ។

កំពង់ផែដឹកជញ្ចូនទំនិញចាស់ស្ថិតនៅទល់មុខអគារមន្ទីរសេដ្ឋកិច្ច និងហរិញ្ញវត្ថុខេត្ត ធ្លាប់បានកែលម្អចំនួន៣ដងរួចមកហើយ ដើមឡើយជាផែឈើ ក្រោយថ្ងៃរំដោះសង្រ្គាម ការធ្វើចរាចរណ៍ដឹកទំនិញចេញចូលពុមអាចធ្វើតាមផ្លូវគោកបាន ដូច្នេះការដឹកជញ្ជូនទំនិញមានភាពមមាញឹក។ ក្រោយមកទៀត ក៏មានការសម្រេចសាងសង់ផែថ្មីធ្វើអំពីបេតុងដែលមានប្រវែង២១.២ម៉ែត្រ និងទទឹង១១ម៉ែត្រ រាងជាអក្សរT ក្នុងឆ្នាំ១៩៨៤។

៥ឆ្នាំក្រោយមក ព្រោះតែសេដ្ឋកិច្ចមានការរីកចម្រើនខ្លាំង ទាំងការដឹកជញ្ជូនទំនិញ និងភ្ញៀវទេសចរកម្សាន្ត ឬធ្វើដំណើរទៅខេត្តព្រះសីហនុ ឬរាជធានីភ្នំពេញ។ គណកម្មាធិការប្រជាជនបដិវត្ថន៍ខេត្ត និងមន្ទីរគមនាគមន៍ និងប្រៃសណីយ៍ សម្រេចសាងសង់ផែបេតុងថ្មីទៀត ដោយបន្តពីផែចាស់មានទទឹង១១ម៉ែត្រ និងបណ្តោយ៣០ម៉ែត្រ នៅឆ្នាំ១៩៨៩ ដោយក្រុមហ៊ុនBMCរបស់ប្រទេសវៀតណាមជាអ្នកទទួលម៉ៅការសាងសង់។

លុះដល់ឆ្នាំ១៩៩១ ទើបសម្រេចរួចរាល់សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការចាប់ពីពេលនេះរហូតមកដល់សព្វថ្ងៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុង៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម