ព័ត៌មានជាតិ
សពសង្ស័យកើតកូវីដ១៩ ត្រូវប្រគល់ឲ្យខាងសុខាភិបាល យកសំណាក
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌បានអះអាងថា សពដែលមានការសង្ស័យថា មាន ផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល ដើម្បីយកសំណាកទៅពិនិត្យ ហើយក្នុងអំឡុងពេលរងចាំលទ្ធផល សពត្រូវស្ថិតក្រោមការគ្រប់គ្រងរបស់ផ្នែកសុខាភិបាល និងសមត្ថកិច្ច។

លោក គឹម សន្តិភាព បានបញ្ជាក់យ៉ាងដូច្នេះថា “ក្នុងករណីដែលមានការសង្ស័យថា សាកសពអាចមានផ្ទុកមេរោគកូវីដ-១៩ គ្រួសារសពត្រូវផ្តល់កិច្ចសហការដល់មន្ត្រីសុខាភិបាល ដើម្បីយកវត្ថុសំណាកពីសពយកទៅវិភាគរកមេរោគកូវីដ-១៩។ ក្នុងអំឡុងពេលរង់ចាំលទ្ធផលនៃការវិភាគ សាកសពត្រូវស្ថិតក្រោមការគ្រប់គ្រងជាបណ្តោះអាសន្នរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។
ក្នុងករណីដែលលទ្ធផល នៃការវិភាគវត្ថុសំណាកបញ្ជាក់ថា សាកសពគ្មានផ្ទុកមេរោគកូវីដ-១៩នោះទេ ក្រសួងសុខាភិបាលត្រូវប្រគល់សាកសពឱ្យគ្រួសារសពដើម្បីគ្រប់គ្រង និងចាត់ចែងបន្ត”។
បើតាមលោក គឹម សន្តិភាព ការគ្រប់គ្រង និងចាត់ចែងសព ដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ដោយមិនអនុញ្ញាតឱ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។
តាមអនុក្រឹត្យស្តីពីវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ទាក់ទងការចាត់ចែងសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ត្រង់មាត្រា១៥ និងមាត្រា២៥ បានបញ្ជាក់ថា “ការគ្រប់គ្រង និងចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ-១៩ ជាសមត្ថកិច្ចរបស់ក្រសួងសុខាភិបាល ដោយសហការជាមួយអាជ្ញាធរថ្នាក់ក្រោមជាតិមានសមត្ថកិច្ច ដោយមិនអនុញ្ញាតឲ្យគ្រួសារសពជាអ្នកគ្រប់គ្រង និងចាត់ចែងឡើយ។
បុគ្គលដែលធ្វើការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ល្មើសនឹងបទប្បញ្ញត្តិ នៃអនុក្រឹត្យ ត្រូវផ្ដន្ទាទោសជាពិន័យអន្តរការណ៍ ពី៥ លានរៀលទៅ២០ លានរៀល ដោយមិនទាន់គិតដល់ទោសទាន់ផ្សេងទៀត៕
អត្ថបទ៖កោះកែវ

-
សន្តិសុខសង្គម១៩ ម៉ោង ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍២១ ម៉ោង ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ២១ ម៉ោង ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ
-
សន្តិសុខសង្គម២១ ម៉ោង ago
អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង