Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន​អង្គរ​ដេលី​ហ្វ៊ូដ ​ផ្តល់​ម៉ាស​និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩

បានផុស

នៅ

ម៉ាសចំនួន​១​លាន​ម៉ាស និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ចំនួន​១០០០​កេស ត្រូវបាន​ក្រុមហ៊ុន​អង្គរ​ដេលី​ហ្វ៊ូ​ដ ប្រគល់ជូន​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួមចំណែក​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ខណៈ​ដែរ​ជំងឺ​នេះ បាននឹងកំពុង​រីក​រា​ល​ដាល​ចូលក្នុង​សហគមន៍​ជាថ្មី ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

ពិធី​ប្រគល់ និង​ទទួល​ម៉ាស និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ទាំងនេះ បានធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ នៅ​សាលា​រាជធានី​ភ្នំពេញ ក្រោម​វត្តមាន​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា តាមរយៈ​កាយវិការ​ដ៏​ប្រពៃ​ប្រកបដោយ​មនុស្សធម៌ និង​គុណធម៌​នេះ ពិតជា​បានរួម​ចំណែក​យ៉ាងសំខាន់​ជាមួយ​រដ្ឋបាល​រាជធានី​ភ្នំ​ព​ញ និង​រាជរដ្ឋាភិបាល ស្របតាម​ការអំពាវនាវ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​ចាត់វិធានកា​រ​ទប់​ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​កូ​វីដ​-១៩ នៅ​រាជធានី​ភ្នំពេញ ក៏ដូចជា​នៅ​ទូទាំងប្រទេស​កម្ពុជា បាន​ទាន់ពេលវេលា​។​

លោក​បាន​បន្តថា ទឹកចិត្ត​សប្បុរសធម៌​នេះ ស្តែង​ឲ្យឃើញ​អំពី​ការគិតគូរ និង​ក្តី​អាណិត​ស្រលាញ់​ចំពោះ​ជនរួមជាតិ ដោយ​ឈរលើ​បុព្វហេតុ​ជាតិ សាមគ្គី​ជា​ធ្លុង​មួយ ក្នុង​ស្មារតី​ជួយ​គ្នា​នៅក្នុង​កាលៈ​ទេសៈ​ដែល​ប្រទេសជាតិ​បាននិងកំពុង​ជួបប្រទះ​និង​គ្រោះភ័យ នៃ​ការ​រាតត្បាត​ពី​មេរោគ​កូ​វីដ​-១៩ ។​

ក្នុងឱកាស​នោះ​លោក ឃួ​ង ស្រេង ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ ក្រុមហ៊ុន​អង្គរ​ដេលី​ហ្វ៊ូ​ដដែល​ចូលរួម​ផ្តល់ ម៉ាស​និង​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ​នេះ​។​

​គួរ​បញ្ជាក់ថា ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០២១ បាន​បន្ត​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​-១៩ ថ្មី​ចំនួន​៦៣​នាក់ ដែល​សុទ្ធសឹង​ឆ្លង​ក្នុង​សហគមន៍ «​ព្រឹត្តិការណ៍​២០​កុម្ភៈ​» ខណៈ​អ្នកជំងឺ​ចំនួន​១៥​នាក់​បានជា​សះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​៕​

អត្ថបទ ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

សាលាបង្រៀនជួសជុលហោះដំបូងគេ នឹងលេច វត្តមាននៅកម្ពុជា

ព័ត៌មានជាតិ៧ នាទីutes មុន

រដ្ឋកំពុងគិតគូរផ្ទេរគ្រូបង្រៀន ដោយគិតពីការលំបាករបស់គ្រូ និងមិនឱ្យប៉ះពាល់ការសិក្សារបស់សិស្ស និងការកែទម្រង់

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ត្រាំ ស្នើថា លោក​អាច​បញ្ចុះអត្រាពន្ធលើចិន បើ TikTok លក់ប្រតិបត្តិការនៅអាមេរិក

វប្បធម៌ ជំនឿ៨ នាទីutes មុន

សង្ក្រាន្តឆ្នាំថ្មី ២០២៥ ជាវេនបុត្រីទី២ របស់កបិលមហាព្រហ្ម សោយប្រេង (ប្រេងល្ង)

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់បញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិចំពោះកម្ពុជាលើការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាពយេនឌ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន»​ នឹ​ងទៅ​ជាយ៉ាងណា​ក្នុងការ​បោះឆ្នោត​ដកសេចក្តីទុកចិត្តនៅ​ថ្ងៃនេះ​​​?

លោក ប៊ីល ហ្គេត
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ប៊ីល ហ្គេត៖ មាន​តែការងារ ៣ មុខ​ ប៉ុណ្ណោះ ដែល​នឹង​បន្តឈរជើងក្នុងបដិវត្តន៍ AI ​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

សម្តេច​សង្ឃ​កាតូលិក Pope Francis ជិតសុគត ខណៈគ្រូ​ពេទ្យ​​សម្រេ​ចឈប់ព្យាបាល​

លោក ឌួង ឆាយ
សន្តិសុខសង្គម១៧ ម៉ោង មុន

អាជ្ញាសាលាទុកពេល៧ថ្ងៃជាកំហិតឲ្យលោក ឌួង ឆាយ ប្រគល់កូនស្រីទៅអតីតភរិយា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

រុស្សី ច្រានចោលការអំពាវនាវឲ្យប្រគល់រោងចក្រនុយក្លេអ៊ែរ Zaporizhzhia ទៅ​អ៊ុយក្រែន​វិញ

Sokha Hotels

ព័ត៌មានពេញនិយម