Connect with us

ព័ត៌មានជាតិ

ខេត្តកំពតនឹងស្គាល់ភាពរីកចម្រើនថែមមួយកម្រិតទៀត ក្រោយពីទីក្រុងបូកគោត្រូវបានបង្កើតឡើង

បានផុស

នៅ

កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជា បានចេញអនុក្រឹត្យសម្រេចបង្កើតក្រុងបូកគោ ដែលជាទីក្រុងថ្មីសន្លាង​មួយទៀតនៅក្នុងទឹកដីខេត្តកំពត។ ទីក្រុងថ្មីនេះនឹងកាន់កាប់​ដី​ប្រហែល៥ភាគរយ​នៅក្នុង​ឧទ្យាន​ជាតិ​បូកគោ ឬ​ប្រហែល ៩.០០០ ហិកតា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងការបង្កើតក្រុងថ្មីនេះ លោក វិត វឌ្ឍនា នាយករដ្ឋបាលខេត្តកំពត មានប្រសាសន៍ថា៖ «ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយឱ្យការអភិវឌ្ឍនៅទីនោះមានភាពល្អប្រសើរខ្លាំងជាងតំបន់ផ្សេងៗទៀត ជាពិសេសផ្នែកហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ទឹក និងភ្លើ្លងជាដើម។ លើសពីនេះ តម្លៃដីនៅទីនោះក៏នឹងមានសន្ទុះខ្លាំងផងដែរ ដោយសារតែគេសង្ឃឹមថានឹងមានគម្រោងវិនិយោគមួយចំនួនចូលមកបោះទុននៅក្នុង និងនៅបរិវេណជុំវិញទីក្រុងបូកគោនេះ។»

ទន្ទឹមនេះ លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា មានប្រសាសន៍ថា៖ «ការបង្កើតទីក្រុងបូកគោនៅក្នុងខេត្តកំពតនឹងជួយលើកមុខមាត់ខេត្តមួយនេះមួយកម្រិតថែមទៀត ពីព្រោះហេដ្ឋារចនាសម្ព័ន្ធថ្មីៗ និងគម្រោងអភិវឌ្ឍមួយចំនួននឹងត្រៀមទៅទីនោះដើម្បីធ្វើការវិនិយោគ ជាពិសេសគម្រោងទាក់ទងនឹងវិស័យទេសចរណ៍។»

លោក ច្រឹក សុខនីម បានបញ្ជាក់ថា នៅពេលដែលមានសកម្មភាពអភិវឌ្ឍ ជាពិសេសគម្រោងវិនិយោគ តម្លៃអចលនទ្រព្យនៅទីនោះ និងនៅជុំវិញតំបន់នោះនឹងមានការប្រែប្រួល ពោលគឺនឹងមានការកើនឡើងច្រើនជាងមុន។

គួរបញ្ជាក់ថា នៅក្នុង​អនុក្រឹត្យ​បាន​កាត់យកឃុំ​ចំនួន ៣ ពីស្រុកទឹកឈូ ខេត្តកំពត ដែលមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោតយកធ្វើជាសង្កាត់ក្នុងក្រុងបូកគោ ដែលដាក់ឈ្មោះថា សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត៕

អត្ថបទ៖ វ៉ាត វិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេចក្ដីជូនដំណឹង១៥ នាទីutes មុន

ក្រុមហ៊ុន​ ហ៊ិននីគែន ខេមបូឌា ចាប់ដៃគូជាមួយក្រុមហ៊ុន TADA Cambodia ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ការងារ អំពាវនាវកម្មករយកចិត្តទុកដាក់ថែទាំសុខភាព និងសុវត្ថិភាពផ្ទាល់ខ្លួន នាឱកាសចូលឆ្នាំថ្មី

ជីវិតកម្សាន្ដ១៧ នាទីutes មុន

ពេជ្រ ចរណៃ ថា ខណៈផ្ទះលេខ២ ព្យាយាមរិះគន់ជាន់ពន្លិច ឯខ្មែរមួយចំនួនប្រឹងបំបាក់ទឹកចិត្តថែម

ព័ត៌មានជាតិ១៩ នាទីutes មុន

គម្រោងទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីថៃ, ប្រមុខការទូតកម្ពុជា រំពឹងថា នឹងជំរុញបន្ថែមនូវទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

កុមារប្រមាណ៦ម៉ឺននាក់​នៅ​ហ្គាហ្សា​ប្រឈមខ្វះអាហារូបត្ថម្ភ​ខ្លាំង​ ខណៈអ៊ីស្រាអែលរារាំងជំនួយ

Sokha Hotels

ព័ត៌មានពេញនិយម