ព័ត៌មានជាតិ
បុគ្គលិកពេទ្យខេត្តស្វាយរៀង១០នាក់ ត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃ ក្រោយប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩
បុគ្គលិកសុខាភិបាលខេត្តស្វាយរៀងចំនួន១០នាក់ ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ក្រោយពីពួកគាត់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩កន្លងទៅ។
លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀងបានមានប្រសាសន៍នៅរសៀលថ្ងៃនេះថាបុគ្គលិកសុខាភិបាលដែលធ្វើចត្តាឡីស័កមានចំនួន១០នាក់ ចែកជាពីរក្រុម ដែល១ក្រុមបានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩កាលពីប៉ុន្មានថ្ងៃមុន និងមួយក្រុមទៀតទើបបានប៉ះពាល់ជាមួយអ្នកជំងឺថ្មីៗនេះ។ លោកបានបន្តថា បុគ្គលិកពេទ្យចុងក្រោយបានប៉ះពាល់ជាមួយអ្នកជំងឺ១នាក់ជាស្ត្រីជាមន្ត្រីនគរបាលធ្វើការនៅក្រុងបាវិត។

លោកបានបន្តទៀតថា«ស្ត្រីនគរបាល១នាក់ធ្វើការនៅបាវិត។ គាត់ឈឺបានមកពិនិត្យជំងឺនៅមន្ទីរពេទ្យខេត្ត។គាត់មានអាការៈឈឺបំពង់កហើយពេទ្យយើងក៏មិនទាន់សង្ស័យថា គាត់មានជំងឺកូវីដដែរ ។លុះព្យាបាល បាន៣ថ្ងៃក៏សង្ស័យគ្រូពេទ្យបានយកសំណាកទៅពិនិត្យក៏ឃើញមានវិជ្ជមានកូវីដ១៩ទៅ»។ លោកបានបន្ថែមទៀតថា យ៉ាងណាក៏ដោយមន្ត្រីសុខាភិបាលយើងសុទ្ធតែបានការពារខ្លួនរួចហើយដូចជាពាក់ស្រោមដៃ ពាក់ម៉ាសនិងមានរបាំងមុខហើយតែមិនបានពាក់អាវការពារទេព្រោះវាជាការព្យាបាលជំងឺទូទៅ។



លោកប្រធានមន្ទីរសុខាភិបាលរូបនោះបានបញ្ជាក់ថា«ប៉ុន្តែដើម្បីការពារទើបយើងតម្រូវឲ្យពួកគាត់ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃដើម្បីឲ្យប្រាកដថាពួកគាត់ពិតជាមិនមានឆ្លងជំងឺកូវីដ៩»។ លោកបានបញ្ជាក់បន្ថែមថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ នៅខេត្តស្វាយរៀងមានអ្នកឆ្លងជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈចំនួន២៨នាក់ ក្នុងនោះមាន២នាក់បានជាសះស្បើយនិងនៅសល់២៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ បុគ្គលិកអប់រំនៅភ្នំពេញជិត២៨០០០នាក់នឹងទទួលបានការចាក់វ៉ាក់សាំងស៊ីណូវ៉ាក់នៅថ្ងៃស្អែក

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី