ព័ត៌មានជាតិ
អភិបាលខេត្តបាត់ដំបង ណែនាំអាជ្ញាធរភូមិ ឃុំ បន្តដាំដើមឈើតាមដងផ្លូវ
អភិបាលខេត្តបាត់ដំបង លោក សុខ លូ បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតងនៅតាមមូលដ្ឋានរៀងៗខ្លួន និងជាផ្នែកមួយជួយលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។
ការដាំដើមឈើតាមដងផ្លូវ សាលារៀន មន្ទីរពេទ្យ ទីសាធារណៈនិង វត្តអារាម គឺជាផ្នែកមួយក្នុងការបណ្ដុះគំនិតដល់យុវជន និងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ឱ្យចេះស្រឡាញ់ព្រៃឈើ រួមគ្នាថែរក្សាព្រៃឈើ ដើម្បីជួយកាត់បន្ថយការឡើងកម្ដៅក្នុងសហគមន៍ ក៏ដូចជាការជួយលើកកម្ពស់សោភណភាព ក្នុងភូមិទាំងមូលឱ្យមានភាពបៃតងស្រស់ គ្រប់រដូវកាលថែមទៀតផង។

ការលើកទឹកចិត្តឱ្យដាំដើមឈើនេះ នាឱកាសលោក សុខ លូ អញ្ជើញជាគណៈអធិបតីក្នុងពិធីកប្រុងពលីបើកការដ្ឋានស្ថាបនាផ្លូវ និងកីឡដ្ឋានស្រុកបាណន់ នៅថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២៥។ ផ្លូវដែលបើកការដ្ឋាននេះស្ថាបនាជាផ្លូវបេតុង១ខ្សែប្រវែង៤៦០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០,១៥ម៉ែត្រ ផ្លូវថ្មើរជើង២ខ្សែប្រវែង៩២០ម៉ែត្រ ទទឹង២,៣០ម៉ែត្រ ស្ថិតនៅឃុំឈើទាល ស្រុកបាណន់។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងការកោតសរសើរដល់ការខិតខំអភិវឌ្ឍរបស់មូលដ្ឋានស្រុក មានដូចជាផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងវត្តអារាមជាដើម។ ទន្ទឹមនឹងនេះលោកលើកទឹកចិត្តដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវបន្តដាំដើមឈើតាមដងផ្លូវ ដើម្បីបង្កើនភាពបៃតង និងលើកកម្ពស់សោភ័ណភាពតាមដងផ្លូវ។

លោកបញ្ជាក់ថា ៖«បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានខិតខំខ្លាំងណាស់ឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិជំរុញការអភិវឌ្ឍន៍នៅតាមមូលដ្ឋាន ជាពិសេសការអភិវឌ្ឍន៍ ផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈសំដៅបម្រើផលប្រយោជន៍សាធារណៈជូនបងប្អូនប្រជាពលរដ្ឋ»។ ក្រៅពីនេះ លោកអភិបាលខេត្តស្នើដល់បងប្អូនប្រជាពលរដ្ឋចូលរួមផ្សព្វផ្សាយ និងចៀសឆ្ងាយពីគ្រឿងញៀន និងត្រូវចូលរួមថែរក្សាអនាម័យបរិស្ថាន ក្នុងភូមិ ឃុំ តាមលំនៅដ្ឋានឱ្យបានល្អប្រសើរ។
ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានផ្សព្វផ្សាយស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូនប្រជាពលរដ្ឋ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពចរាចរណ៍ដើម្បីចូលរួម ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យនៅកម្រិតទាប ដោយបើកបរបង្កើនការប្រុងប្រយ័ត្ន រក្សាសណ្តាប់ធ្នាប់ និងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេបញ្ជាការទ័ពរុស្ស៊ី៖ សង្គ្រាមលោកលើកទី៣កំពុងចាប់ផ្ដើម ទាមទារការកែនទ័ពថ្មី១លាននាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អភិបាលរាជធានី ៖ យើងត្រៀមរថយន្តក្រុងជាង៤០០គ្រឿងរួចរាល់ហើយ ដើម្បីដឹកពលរដ្ឋនិងពលករ ពីព្រំដែនថៃ