ព័ត៌មានជាតិ
បុរសម្នាក់ ត្រូវនគរបាលវាយខ្នោះដៃភ្លាមៗ ករណីបោកលុយអាជីវករតាមប្រព័ន្ធLine
យោងតាមពាក្យបណ្ដឹងរបស់អាជីករស្តីពីបុរសម្នាក់ ក្នុងករណីបោកលុយអាជីវករតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ។
ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ បានឲ្យការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា សហការជាមួយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានធ្វើការស្រាវជ្រាវ រហូតដល់ធ្វើការឃាត់ខ្លួនជនសង្ស័យបាននាក់ ឈ្មោះ គង់ ដា ហៅទិ ភេទប្រុស អាយុ ៣៩ឆ្នាំ នៅចំណុចជិតផ្សារ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនាំយកមកការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីចាត់ការតាមនីតិវិធី។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះបានបញ្ជាក់ឲ្យដឹងទៀតថា ជនសង្ស័យឈ្មោះ គង់ ដា ហៅទិ កន្លងមកបានធ្វើសកម្មភាពករណីប្រើប្រាស់បណ្តាញសង្គម Line កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឲ្យជនរងគ្រោះវេរលុយពីប្រទេសថៃ តាមរយៈធនាគារថៃផានិត ចំនួន ៣០៣.៨០០បាត ហើយឲ្យវេរប្រាក់បាទទៅជាលុយដុល្លារស្មើចំនួន៩.៩០៥ដុល្លារតាមរយៈក្រុមហ៊ុនវេរប្រាក់មួយទៅឲ្យជនសង្ស័យ។ ក្រោយពីជនល្មើសបានទទួលលុយរួច គណនី




ធនាគាររបស់ជនរងគ្រោះក្នុងប្រទេសថៃមានបញ្ហា ដោយត្រូវបានបិទបណ្តោះអាសន្ន ដោយលុយចំនួន៣០៣.៨០០បាទនោះ ត្រូវបានម្ចាស់លុយប្តឹងធនាគារថៃដកលុយត្រលប់មកវិញ។ ជនសង្ស័យគេចបាត់ ដោយសារការយកចិត្តទុកដាក់ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបាន ហើយបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ៕
អត្ថបទ៖ វ៉ាន់ ណាង
សូមចុចអាន៖ ឃាត់ខ្លួនក្រុមក្មេងទំនើង៣នាក់ក្រោយធ្វើសកម្មភាពកាប់រថយន្ដសាមុយដឹកអ្នកជំងឺ

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា