Connect with us

ព័ត៌មានជាតិ

ពលរដ្ឋស្នើអាជ្ញាធរជួយសម្រួលប្រព័ន្ធលូនៅសង្កាត់ចោមចៅទី ១ ត្បិតមេឃមិនភ្លៀងក៏មានទឹកស្អុយហៀរចេញ

បានផុស

នៅ

ផ្លូវ ១ ខ្សែ នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ​ទី ១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ទើប​តែ​ឈូស​ឆាយ​កាយ​បេតុង​កាត់​សំយាប​ពង្រីក​ផ្លូវ ថ្មីៗ នេះ ស្រាប់​តែ​មាន​ទឹក​ស្អុយ​ហូរហៀរ​ចេញពី​លូ​ដក់​លើ​ផ្លូវ ពិបាក​ក្នុង​ការ​ប្រកប​របរ​ប្រចាំថ្ងៃ ប្រជាពលរដ្ឋ​ស្នើ​ដល់​អាជ្ញាធរ​ជួយ​សម្រួល​ប្រព័ន្ធ​លូ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុយ គុម្ភៈ ជាជាង​ជួសជុល និង​លក់​ទូរស័ព្ទ​ដៃ ក្បែរ​ផ្លូវ​ខាង​លើ បាន​លើក​ឡើង​ថា កន្លងមក មុខ​តូប​របស់​គាត់​មិន​ដែល​មាន​ទឹក​ដក់​នោះ​ទេ​បើ​ទោះបី​ជា​ភ្លៀង ត្រឹមតែ​រយៈពេល ១ ម៉ោង​ក្រោយ ក៏​ហូរ​ទៅ​អស់​ដែរ តែ​ពេលនេះ មេឃ​មិន​ភ្លៀង​ផង បែរជា​មាន​ទឹក​ស្អុយ​ដក់​ជាប់​មុខ​តូប ធ្វើ​ឲ្យ​លក់ដូរ​មិន​ដាច់ ភ្ញៀវ​ឈប់ ឬ​ដើរ​ចូល​មិន​កើត។ លោក ទទូច​ស្នើ​អាជ្ញាធរ មេត្តា​ជួយ​សម្រួល​ដល់​បញ្ហា​នេះ​ផង។

លោក​បាន​បន្ត​ថា ចំពោះ​បញ្ហា​ខាង​លើ​នេះ លោក​ក៏បាន​សួរ​ទៅ លោក ប៉ាង លីដា អភិបាល​រង​ខណ្ឌ​ពោធិ៍សែនជ័យ​តាមរយៈ​ប្រព័ន្ធ​តេ​លេ​ក្រាម​ដែរ តែ​មិន​មាន​ការ​ឆ្លើយតប​នោះ​ទេ។

ដោយឡែក លោក យ៉ាន់ ភារៈ ជា​ពលរដ្ឋ​រស់នៅ​តំបន់​ខាងលើ ក៏បាន​លើក​ឡើង​ដែរ​ថា រយៈពេល ៥ ថ្ងៃ មក​ហើយ ​ដែល​មេឃ​ភ្លៀង ហើយ ៥ ថ្ងៃក្រោយ​មកនេះ ទឹក​ស្អុយ​នៅតែ​បន្ត​ហូរ​ចេញពី​ប្រព័ន្ធ​លូ​ជះ​ក្លិនស្អុយ​ពិបាក​ក្នុង​ការ​រស់នៅ។

លោក​ថា ពលរដ្ឋ​គាំទ្រ​អាជ្ញាធរ​ក្នុង​ការ​ចុះ​ឈូស​ឆាយ​កាយ​កាត់​សំយាប​ដើម្បី​ពង្រីក​ផ្លូវ​ឲ្យ​ធំ​ទូលាយ តែ​ក៏​សំណូមពរ​អាជ្ញាធរ​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​លូ​ផង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋបាលខេត្តប៉ៃលិន ប្រារព្ធទិវាមច្ឆាជាតិ ១ កក្កដា២០២៥ និង​ជំរុញ​ការ​ទប់ស្កាត់បទល្មើសនេសាទខុសច្បាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ថៃចង់ប្ដឹងកម្ពុជារឿងទាហានជាន់មីនក្នុងដីខ្លួនទៅUN÷ មេស៊ីម៉ាក់ ពន្យុះឱ្យថៃកាន់ដៃកម្ពុជាទៅICJ តែម្តងទៅ ព្រោះជាតុលាការរបស់UNស្រាប់

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រតិភូ​គណៈ​ចលនា​សាសនិកឥស្លាមកម្ពុជា អញ្ជើញ​ជួបសំណេះសំណាល និង​នាំ​យក​អំណោយ ឧបត្ថម្ភ​ជូនកងកម្លាំងជួរមុខ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

សន្តិសុខសង្គម៩ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ បង្រ្កាបទីតាំងលួចបង្កប់​ល្បែង​អនឡាញ​នៅ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ឃាត់ខ្លួនជនជាតិចិន១២នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កសិករ​ដាំ​ទុរេន​នៅ​ក្បែរ​ទឹក​ជ្រោះប៊ូ​ស្រា​ ចាប់ផ្ដើមប្រមូលផលបានបណ្តើរៗហើយ

Sokha Hotels

ព័ត៌មានពេញនិយម