Connect with us

ព័ត៌មានជាតិ

ពលករមកពីប្រទេសថៃ១៧នាក់ កំពុងធ្វើចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន កំពង់លាវ​ ទទួល​បានអំណោយពីសម្ដេចតេជោ​

បានផុស

នៅ

​នៅព្រឹក​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២១ លោក ទួន សុគ​ន្ថា ប្រធាន​អចិន្ត្រៃយ៍​មណ្ឌល​ច័ត្ត​ឡី​ស័ក ហ៊ុន សែន កំពង់លាវ បាន​នាំយក​សម្ភារៈប្រើប្រាស់​មួយចំនួន ដែលជា​អំណោយ​របស់ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​លោក ជា សុ​មេធី អភិបាល​ខេត្តព្រៃវែង និង​លោកជំទាវ ដើម្បី​ចែកជូន​ដល់​ប្រជាពលរដ្ឋ​ដែល​មកពី​ប្រទេស​ថៃ​នៅ​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក វិទ្យាល័យ ហ៊ុន សែន កំពង់លាវ​ចំនួន១៧នាក់ ក្នុងនោះ​ស្រី​៧​នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះ​លោក ទួន សុគ​ន្ថា ប្រធាន​អចិន្ត្រៃយ៍​មណ្ឌល​ច័​ត្ត​ឡី​ស័ក ហ៊ុន សែន កំពង់លាវ សូម​ថ្លែង​អំណរ​អរគុណដល់​សម្តេច​តេ​ជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងលោក អភិបាលខេត្ត ព្រមទាំង​លោកជំទាវ​តែងតែ​គិតគូរ​យកចិត្តទុកដាក់​អំពី​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ បងប្អូន​ពលករ​ដែល​ចំណាកស្រុក​ធ្វើការ​នៅឯ​ប្រទេស​ថៃ​ ដែល​បាន​វិល​ត្រឡប់មក​ស្រុកកំណើត​វិញ ដោយ​មក​ធ្វើការ​សម្រាក​នៅទីនេះ​ហើយ​បាន​បញ្ជូន​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ស្រុក​របស់គាត់​រៀងៗ​ខ្លួន​។

លោក ទួន សុគ​ន្ថា បាន​បន្តទៀតថា​ រៀងរាល់ថ្ងៃ​មាន​ពលករ​មកពី​ប្រទេស​ថៃ ជា​រៀងរាល់ថ្ងៃ ហើយ​លោក​អភិបាលខេត្ត តែ​ងតែ​យកចិត្តទុកដាក់​ឧបត្ថម​គាំទ្រ​ជានិច្ច​។​

លោក​ក៏​លើកឡើង នៅ​ការអំពាវនាវ​របស់​ឯក​ឧ​ត្ត​ម អភិបាលខេត្ត ដល់​បងប្អូន​ពលករ​ទាំងអស់ និង​បណ្តា​អាជ្ញាធរ​ក្រុង​-​ស្រុក​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ដោយ​សូម​ចូល​រួម​ទប់ស្កាត់​ជំងឺ​រាតត្បាត​តាម​វិធានការ​ “៣​ការពារ ៣​កុំ​” ដែល​នេះ ជាការ​ចូលរួម​ប្រយុទ្ធប្រឆាំង​បង្ការ​ទប់ស្កាត់​ជាមួយ​រាជរដ្ឋា​ភិបាល និង​អនុវត្ត​នូវ​វិធានការ និង​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល៕

អត្ថបទ ៖ សៅ​គ្រី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៤ នាទីutes មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

គីមឈីជិត១១តោន​ត្រូវ​បាន​មន្ត្រី​កូរ៉េ​​រឹបអូស​​ពីអ្នកដំណើរ​តាមយន្តហោះ​ក្នុងឆ្នាំ២០២៤

សេដ្ឋកិច្ច១ ម៉ោង មុន

ក្រសួងប្រៃសណីយ៍ ចង់បង្កើតសួនឌីជីថល គាំទ្រដល់ធុរកិច្ចថ្មី និងការកសាងសហគមន៍ឌីជីថល

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ទីរព័ត៌មាន ស្នើឱ្យរាយការណ៍បើជួបអ្នកកាសែតក្លែងក្លាយ ដែលគំរាមកំហែង និងជំរិតទារប្រាក់

កំពង់ផែឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ឥណ្ឌូណេស៊ីជំរុញពិពិធកម្មផលិតផល ដើម្បីទប់ទល់ផលប៉ះពាល់ពន្ធអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម