ព័ត៌មានជាតិ
ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកព្រៃនប់
អាជ្ញាធរ ខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំផ្សព្វផ្សាយស្ដីពីការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅស្រុកព្រៃនប់ ដើម្បីឲ្យពលរដ្ឋក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល និងចាត់ចែង ។

ក្នុងកិច្ចប្រជុំ នាថ្ងៃថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២០ លោក សរ កក្កដា អភិបាលស្រុកព្រៃនប់ បានបញ្ជាក់ ថា ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋ ដែលជាម្ចាស់ក្បាលដី អ្នកកាន់កាប់ទទួលបានប័ណ្ណកម្មសិទ្ធិ។លោកថា តាមរយៈប័ណ្ណកម្មសិទ្ធិនេះ ប្រជាពលរដ្ឋ នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល និងចាត់ ចែង ។

លោក ចេង ស្រុង ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខេត្តព្រះសីហនុ បានថ្លែងថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត ចាប់ផ្ដើម នៅថ្ងៃទី១៣ ខែតុលា ២០០៣ រហូតមកដល់បច្ចុប្បន្ន បានធ្វើការចុះបញ្ជីដីជូនប្រជាពលរដ្ឋ ។

ជាលទ្ធផល ប្រមូលទិន្នន័យ ៤៧,០៣៣ ក្បាលដី សម្រេចចេញប័ណ្ណកម្មសិទ្ធិបាន ៣៦,១២៨ប័ណ្ណ និងចែកប័ណ្ណបាន ៣២,៨៣១ប័ណ្ណ និងដោះស្រាយទំនាស់បាន ១,០៣៧ក្បាលដី និងក្បាលដីទំនាស់ ២,០១៩ ។ ដោយឡែកឃុំ អូរឧកញ៉ាហេង ចុះវាស់ក្បាលដីសរុប៥,៦៥៩បំពេញទំរង់បែបបទនៃការប្រមូលទន្នន័យក្បាលដីចំនួន៥,៣៧៤ ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីនេះ គឺចុះបញ្ជីទាំងដីឯកជន និងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួល ខុសត្រូវ ដែលប្រទេសជឿនលឿនលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធភាពលើការគ្រប់ គ្រងដី ធ្លី៕
អត្ថបទ ៖ កោះពស់

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ