ព័ត៌មានជាតិ
កម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធន និងសេវាហិរញ្ញវត្ថុនៅតំបន់អាស៊ាន
ប្រទេសកម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុបន្ទាប់ពីសិង្ហបុរី ហើយក៏បានឈានមុខក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ ដូចជាបានតភ្ជាប់ជាមួយប្រទេសថៃ និងកំពុងតភ្ជាប់ជាមួយសមាជិកផ្សេងទៀត ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាមជាដើម។

ថ្លែងនៅក្នុងកិច្ចប្រជុំថ្នាក់ទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី១៧, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុនិងទេសាភិបាលធនាគារកណ្តាលអាស៊ានលើកទី៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមរយៈប្រព័ន្ធអនឡាញ ដែលមានប្រទេសព្រុយណេជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២១ លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថានៅក្នុងឆ្នាំ២០២០ កន្លងទៅ ប្រទេសជាសមាជិកអាស៊ានបានសម្រេចការងារជំរុញសមាហរណកម្មចំនួន ១៩ ក្នុងចំណោមការងារដែលបានគ្រោងចំនួន ២៨ ក្នុងនោះកម្ពុជាទទួលបានពិន្ទុខ្ពស់ក្នុងការបើកទូលាយលំហូរមូលធននិងសេវាហិរញ្ញវត្ថុ បន្ទាប់ពីសិង្ហបុរី ហើយក៏បានឈានមុខក្នុងការតភ្ជាប់ប្រព័ន្ធទូទាត់តំបន់ ដូចជាបានតភ្ជាប់ជាមួយប្រទេសថៃ និងកំពុងតភ្ជាប់ជាមួយសមាជិកផ្សេងទៀត ដូចជាសិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ជាដើម។

លោកជាចាន់តូបានបន្តថា ចំពោះបរិយាបន្នហិរញ្ញវត្ថុ កម្ពុជាក៏បានលើកកម្ពស់ការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសចំពោះស្ត្រី ដែលបច្ចុប្បន្នមានប្រជាជនពេញវ័យប្រមាណ ៧១% ទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ស្របតាមគោលដៅរបស់អាស៊ាន ៧០% នៅឆ្នាំ២០២០។
ទោះយ៉ាងណា កម្ពុជាមានកម្រិតអភិវឌ្ឍធនធានមនុស្សទាបជាងប្រទេសអាស៊ានមួយចំនួន ហើយដើម្បីបន្ថយគម្លាតនេះ កម្ពុជាក៏ដូចជាប្រទេសវៀតណាម ឡាវ ភូមា និងព្រុយណេ ទទួលបានការបណ្តុះបណ្តាលនិងចែករំលែកបទពិសោធន៍ពីបណ្តាប្រទេសជាសមាជិកដែលមានសេដ្ឋកិច្ចរីកចម្រើនជាង។

ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ កំណើនសេដ្ឋកិច្ចអាស៊ាននៅឆ្នាំ២០២០ បានធ្លាក់ចុះដល់ -៤,៤% ប៉ុន្តែរំពឹងថានឹងងើបឡើងក្នុងអត្រា ៥,២% នៅឆ្នាំ២០២១។ នៅឆ្នាំ២០២២ ខាងមុខ កម្ពុជានឹងធ្វើជាប្រធានអាស៊ាន ហើយធនាគារជាតិនៃកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំថ្នាក់ទេសាភិបា លធនាគារកណ្តាលអាស៊ាន លើកទី១៨ និងកិច្ចប្រជុំពាក់ព័ន្ធ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី