Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ បិទភោជនីយដ្ឋាន ហាង​កាហ្វេ តូចធំ ចាប់​ម៉ោង​៨​យប់​ដល់​ម៉ោង​៥​ភ្លឺ​ រយៈពេល​២​សប្តាហ៍​

បានផុស

នៅ

​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ រដ្ឋបាល​រាជធានី​បាន​សម្រេច​ធ្វើការ​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហារដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ ។​ល​។ ដែល​ទទួល​អតិថិជន​ចូល​មក​ទទួលទាន អាហារ​ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) ជា​កំហិត ដោយ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នេះ​បើ​យោងតាម​សេចក្តីសម្រេច​របស់​រដ្ឋ​បាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​០១ មេសា​នេះ ដែល​ក្នុង​សេចក្តីសម្រេច​នេះ​មានន័យថា៖

​សេចក្តីសម្រេច​ការអនុវត្ត​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​

– បានឃើញ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​

– បានឃើញ​ព្រះរាជក្រម​លេខ នស​/​រកម /០៦១៨/០១២ ចុះ​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០១៨ ដែល​

​ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈរដ្ឋមន្ត្រី – បានឃើញ​ព្រះរាជក្រម​លេខ នស​/​រកម​/០៥០៨/១៧ ចុះ​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០០៨ ដែល ប្រកាស​ឲ្យ​ប្រើ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

– បានឃើញ​ព្រះរាជក្រម​លេខ នស /​រកម​/០១១៩ /00៤ ចុះ​ថ្ងៃទី​២៤ ខែមករា ឆ្នាំ​២០១៩ ដែល​ប្រកាស ឲ្យ​ប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការគ្រប់គ្រង​រដ្ឋបាល​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ​

– បានឃើញ​ព្រះរាជក្រម​លេខ នស​/​រកម​/០៣២១/00៤ ចុះ​ថ្ងៃទី​១១ ខែមីនា ឆ្នាំ​២០២១ ដែល​ប្រកាស ឲ្យ​ប្រើ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​

– បានឃើញ​អនុក្រឹត្យ​លេខ ៥៧ អនក្រ​.​បក ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១១ ស្តីពី​វិធានការ​រដ្ឋបាល ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់ ធ្ងន់ធ្ងរ​ផ្សេងទៀត ។​

– យោង​ភារកិច្ច​ចាំបាច់​ចំពោះមុខ​សម្រេច​

​ប្រការ ១ ​ត្រូវបាន​ដាក់ចេញ​នូវ​វិធានការ​រដ្ឋបាល​ជា​បណ្តោះអាសន្ន ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ដែលមាន​ថិរវេលា​អនុវត្ត​រយៈពេល ២ (​ពីរ​) សប្ដាហ៍ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​១៤ ខែមេសា ឆ្នាំ​២០២១ ។​

ប្រការ​២ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​អាជីវកម្ម​ចំពោះ​តូប​អាហារ អាហា​រដ្ឋា​ន ភោជនីយដ្ឋាន ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​ភោជនីយដ្ឋាន​នៅតាម​សណ្ឋាគារ ។​ល​។ ដែល​ទទួល​អតិថិជន​ចូល​មក​ទទួលទាន អាហារ​ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) ជា​កំហិត ប៉ុន្តែ ទីតាំង​អាជីវកម្ម​ទាំងនោះ​អាច​លក់​ជា​លក្ខណៈ វេច​ខ្ចប់​បាន​។​

​ប្រការ​៣ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការប្រមូលផ្ដុំ ឬ​ការជួប​ជុំគ្នា​ទទួលទាន​អាហារ ភេសជ្ជៈ ឬ​ទទួលទាន​គ្រឿង​ស្រវឹង នៅ​ចន្លោះ​ម៉ោង ២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) លើកលែងតែ​ចំពោះ​ករណី ដូចខាងក្រោម – ការជួបជុំ​ក្នុងចំណោម​សមាជិក​គ្រួសារ​ ដែល​រស់​នៅ​ក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា ជាមួយ​អ្នក​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ឬ​ដើម្បី​យក​អ្នក​ដែល​ផ្ទុក​ជំងឺ​កូ​វីដ​-១៩ ក៏ដូចជា​បុគ្គលិក​សុខាភិបាល ៖

– ការរៀបចំ​ពិធី​បុណ្យសព ដោយ​គោរព​តាម​ការកំណត់​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច – ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី​យក​វត្ថុ​សំណាក់​បុគ្គល​ដែល​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេងទៀត – ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​បំពេញការងា​រ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ។​

• ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់ សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ប្រការ​៤ ត្រូវបាន​ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​ការធ្វើ​ចរាចរណ៍​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ នៅ​ចន្លោះ​ម៉ោង​២០ (​ម្ភៃ​) ដល់​ម៉ោង ៥ (​ប្រាំ​) លើកលែងតែ​ចំពោះ​ន​ករណី ដូចខាងក្រោម​៖

• ការធ្វើដំណើរ​ដោយ​មូលហេតុ​សុខភាព​បន្ទាន់ និង​មូលហេតុ​ចាំបាច់​ក្នុង​គ្រួសារ ដែលមាន​លិខិត​

​បញ្ជាក់ ឬ​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ដែល​នៅ​ជិត​បំផុត • ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក​ក្រុមគ្រូពេទ្យ​ទាំង​ផ្នែក​រដ្ឋ​និង​ឯកជន មន្ត្រីរាជការ ក្រុម​ពន្លត់​អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដើម្បី​បំពេញបេសកកម្ម​ជូន​ស្ថាប័ន -​អង្គភាព​

• ការធ្វើ​ចរាចរណ៍​រប​ស់​រថយន្ត​កុង​តឺន័រ រថយន្ត​ដឹកទំនិញ រថយន្ត​បាញ់​បេតុង រថយន្ត​សម្រាប់​បម្រើឲ្យ​ ការដឹកជញ្ជូន​ទំនិញ ផ្គត់ផ្គង់​ការដ្ឋាន​សំណង់ រថយន្ត​ដឹកជញ្ជូន​សំរាម​-​សំណល់​រឹង និង​សំណល់​វេជ្ជសាស្ត្រ ការដឹកជញ្ជូន​ម្ហូបអាហារ របស់​បុគ្គលិក​បម្រើ​សេវា​ដឹកជញ្ជូន​។​

– ការធ្វើដំណើរ​រប​ស់បុ​គ្គ​លិ​ក និង​កម្មករ​-​កម្ម​កា​វិធី ទៅ​ទីកន្លែង​បំពេញការងារ​នៅក្នុង​សហគ្រាស ត្រីរ​ស្ថាន រោងចក្រ ឬ​ទីតាំង​អាជីវកម្ម ដែល​អនុញ្ញាត​ឲ្យ​បើក​ដំណើរការ​ជាធម្មតា​។​

– ការធ្វើដំណើរ​ចាំបាច់​ផ្សេងៗ​ទៀត ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច ។​

​ប្រការ​៥ បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយណា ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​នៃ​ប្រការ​២ ប្រការ​៣ និង​ប្រការ​៤ ខាងលើ នឹងត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្តីពី​វិធាន ការទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​។​

​ប្រការ ៦ ​បទ​ប្បញ្ញត្តិ​ទាំងឡាយណា ដែលមាន​ខ្លឹមសារ​ផ្ទុយ​នឹង​សេចក្តីសម្រេច​នេះ ត្រូវ​ទុកជា​និរាករណ៍​។​

​ប្រការ​៧ ​នាយក​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បញ្ជាការដ្ឋាន​កង​រាជ អាវុធហត្ថ​រាជធានី​ភ្នំពេញ រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ត្រូវ​ទទួល បន្ទុក​អនុវត្ត​សេចក្តីសម្រេច​លេខ ឲ្យ​មាន​ប្រសិទ្ធភាព​ចាប់​ពីថ្ងៃ​ចុះហត្ថលេខា​តទៅ​៕​

អត្ថបទ៖ ស្រីរ័ត្ន

សូមចុចអាន៖​ ភ្នំពេញល្មើសបម្រាមគោចរ ចាប់ឡាន-ម៉ូតូទុក ឲ្យមនុស្សទៅធ្វើ​ចត្តាឡីស័ក​នៅផ្ទះ១៤ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២១ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

យុវតី សំនៀងស្រដៀងរាជិនីសំឡេងសារិកាមាស ធ្លាប់ប្រឡងកម្មវិធី The Voice Kids Cambodia

ព័ត៌មានជាតិ១៣ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១៥ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម