ព័ត៌មានជាតិ
សហរដ្ឋអាមេរិកប្រកាសផ្តល់ជំនួយជិត៩០ម៉ឺនដុល្លារសម្រាប់ឆ្លើយតបគ្រោះមហន្តរាយនៅកម្ពុជា
សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID នៅថ្ងៃទី១ ខែមេសានេះ បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយចំនួន៨៧៥.០០០ដុល្លារ បន្ថែមទៅលើជំនួយមនុស្សធម៌របស់ខ្លួន ដើម្បីពង្រឹងលទ្ធភាពត្រៀមបង្ការ និងឆ្លើយតបចំពោះគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានានៅកម្ពុជា។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅប្រទេសកម្ពុជា មានប្រសាសន៍ថា សហរដ្ឋអាមេរិកមានមោទនភាព ក្នុងការចូលរួមចំណែកកែលម្អប្រព័ន្ធឆ្លើយតបនឹងវិបត្តិដូចជាគ្រោះមហន្តរាយធម្មជាតិ និងវិបត្ដិនានានៅកម្ពុជា។
យោងតាមតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា ថវិកានេះ នឹងផ្ដល់លទ្ធភាពឱ្យកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ហៅកាត់ថា WFP ពង្រឹងបន្ថែមទៅលើគម្រោងស្ដីពី“ការច្នៃប្រឌិតថ្មីដើម្បីត្រៀមបង្ការ និងឆ្លើយតបទៅនឹងគ្រោះអាសន្ន ដោយទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ” ដែលទីភ្នាក់ងារ USAID បានគាំទ្រតាំងពីឆ្នាំ២០១៩ រហូតដល់ខែមីនា ឆ្នាំ២០២២ ។

លោកស្រី Claire CONAN តំណាងកម្មវិធីស្បៀងអាហារពិភពលោក មានប្រសាសន៍ថា ជំនួយនេះនឹងជួយដល់ដៃគូរដ្ឋាភិបាល និងភាគីអនុវត្តកិច្ចការមនុស្សធម៌នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីត្រៀមខ្លួន និងឆ្លើយតបចំពោះវិបត្តិនានា ដោយប្រើប្រាស់ព័ត៌មាន ដើម្បីចាត់សកម្មភាព និងបង្កើនកិច្ចសម្របសម្រួលការងារមនុស្សធម៌បានទាន់ពេលវេលា។
កាលពីឆ្នាំមុន សហរដ្ឋអាមេរិកបានបរិច្ចាគថវិកាចំនួន៧០ម៉ឺនដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីជួយដល់សហគមន៍រងគ្រោះដោយទឹកជំនន់នៅកម្ពុជាផងដែរ៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត