ព័ត៌មានជាតិ
រកឃើញមេរោគក្នុងសត្វជ្រូកជំទើរដែលនាំចូលពីប្រទេសថៃមកខេត្តបន្ទាយមានជ័យ
បន្ទាយមានជ័យ ៖ មន្ត្រីជំនាញថា សត្វជ្រូករស់ដែលទើបចាប់បាន១លើកទៀតនៅខេត្តបន្ទាយមានជ័យ ក្រោយពេលធ្វើតេស្តឈាមលទ្ធផលគឺ វិជ្ជមានជំងឺប៉េស្តជ្រូកអាហ្វ្រិច។ នេះបើយោងលទ្ធផលមន្ទីរពិសោធន៍វីរុសសាស្ត្រនៃវិទ្យាល័យជាតិស្រាវជ្រាវសុខភាពសត្វនិងផលិតកម្មសត្វ របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វនៃក្រសួងកសិកម្មចេញនៅថ្ងៃទី១ខែមេសាឆ្នាំ២០២១ លើសំណាកឈាមជ្រូករស់ចំនួន៣៨ក្បាល ដែលសមត្ថកិច្ចចាប់នៅព្រំដែនកម្ពុជា ថៃនៅខេត្តបន្ទាយមានជ័យ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១កន្លងមកនេះ។
លោកហ៊ុយ ទូច ប្រធានការិយាល័យផលិតកម្មនិងបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តបន្ទាយមានជ័យបានឲ្យថា កាលពីម៉ោង២និង១០នាទីរសៀល ថ្ងៃទី ៣០ខែ មីនា ឆ្នាំ២០២១ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសវិស័យសុខភាពសត្វ ផលិតកម្មសត្វការិយាល័យនេះសហការនឹងកម្លាំងពាក់ព័ន្ធបានធ្វើការឃាត់ចាប់រថយន្ត ២គ្រឿង រថយន្តទី១ ម៉ាកនីសសាន់ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ បន្ទាយមានជ័យ 2A-0388 ដែលផ្ទុកជ្រូករស់ចំនួន២០ក្បាលជ្រូកជំទើរ ត្រៀមយកមកខ្វៃលក់ក្នុងអំឡុងឆេងម៉េងនិងរថយន្តទី២ គ្មានស្លាកលេខពណ៌ខ្មៅ ម៉ាកកាម៉ារី គ្មានស្លាកលេខ ផ្ទុកជ្រូករស់ចំនួន ១៨ក្បាលជ្រូកជំទើរ នៅចំណុចខាងកើតសាលាស្រុកអូរជ្រៅ ក្នុងភូមិសូរិយាថ្មី ឃុំកូប ស្រុកអូរជ្រៅ ដែលសត្វជ្រូកបាននាំចូលពីប្រទេសថៃតាមច្រករបៀងនៃព្រំដែនកម្ពុជា ថៃក្នុងស្រុកអូរជ្រៅ។ ការនាំចូលសត្វជ្រូកនេះ ដោយមិនមានលិខិតអនុញ្ញាត មិនមានលិខិតបញ្ជាក់សុខភាពសត្វឡើយ។
ក្នុងនោះសមត្ថកិច្ចជំនាញ បាននាំយកវត្ថុតាងល្មើសខាងលើមកកាន់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត អនុវត្តនូវនីតិវិធីច្បាប់និងធ្វើចត្តាឡីស័ក។ និងបានបូមឈាមផ្ញើទៅមន្ទីរពិសោធន៍របស់អគ្គនាយកដ្ឋានផលិតកម្មសត្វនិងសុខភាពសត្វដើម្បីចាត់ការជាបន្តទៀត។
ជាលទ្ធផលលើសំណាកឈាមជ្រូក ដែលធ្វើពិសោធន៍បានបញ្ជាក់ថា វត្ថុវិភាគមានគុណភាពល្អ តែវាវិជ្ជមានជំងឺជ្រូកអាហ្វ្រិច។ យោងការណែនាំរបស់លោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ លោកប៉ាង វណ្ណាសេ្ឋ ប្រធានកសិកម្មខេត្ត និងចំណាររបស់លោកមាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកហ៊ុយ ទូច បានបន្តថាករណីនេះបានអនុញ្ញាតឲ្យជំនាញដុតបំផ្លាញចោលតាមនីតិវិធិនិងបច្ចេកទេស ព្រោះជាប្រភេទជ្រូកមានជំងឺ ប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋដែលបានទិញយកទៅបរិភោគ។ សត្វជ្រូកដែលឃាត់បាន៣៨ក្បាលនោះត្រូវមន្ត្រីជំនាញនាំទៅដុតបំផ្លាញចោលហើយ កាលពីម៉ោង៣រសៀលថ្ងៃទី១ខែមេសាឆ្នាំ២០២១៕
ដោយ ៖ វ៉ាន់ ណាង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល