Connect with us

ព័ត៌មានជាតិ

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

បានផុស

នៅ

អាជ្ញាធរខេត្តកំពង់ចាម ណែនាំឱ្យក្រុមហ៊ុនម៉ៅការពន្លឿនអ៊ុតកៅស៊ូ លើផ្លូវជាតិលេខ៧ បង្ហើយ ៦គីឡូម៉ែត្រ ដើម្បីសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋ​ ខណៈ​បច្ចុប្បន្ន​បានសម្រេចជាង៦០%ហេីយ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម និង​ ​លោក ភី សុភាត់ អនុរដ្ឋលេខាធិការ​ ក្រសួងសាធារណការ​ និងដឹកជញ្ជូន​ តំណាង​ ឯកឧត្តម លឹម សុីដេនីន​ រដ្ឋលេខាធិការក្រសួងសាធារណការ​ និងដឹកជញ្ជូន​និងជានាយកគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យ​វឌ្ឍនា​ភាពគុណភាពការងារស្ថាបនាផ្លូវ​ជាតិលេខ៧​ពីពីរគន្លងទៅបួនគន្លង​ ពីរង្វង់មូល​ស្គន់​ ស្រុកជេីងព្រៃ​ ទៅគល់ស្ពានគីហ្សូណា​ ក្រុងកំពង់ចាម​ ខណៈ​បច្ចុប្បន្ន​សម្រេចបានជាង៦០%ហេីយ។ 

ឆ្លៀតឱកាសនោះដែរ​ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីការស្នេីឱ្យក្រុមហ៊ុនជួយសម្របសម្រួលការអ៊ុតកៅស៊ូដែល នៅសល់ប្រវែង៦ គីឡូម៉ែត្រទៀត នៅក្នុងភូមិសាស្ត្រស្រុកព្រៃឈរ និងស្រុកកំពង់សៀម​ ដើម្បីជួយសម្រួលដល់ការធ្វេីដំណេីររបស់ប្រជាពលរដ្ឋប្រចាំថ្ងៃផង។ នឹងដោយឡែក​ លោក​អភិបាលខេត្ត​ ធ្វេីការជំរុញបន្ថែមដល់ក្រុមហ៊ុន​ និងអាជ្ញាធរ​មូលដ្ឋានសហការជាមួយដោះស្រាយនូវផលប៉ះពាល់មួយចំនួន​ដែលនៅសេសសល់ឱ្យរួចរាល់និងចូលរួមពង្រឹងបន្ថែមលើសុវត្ថិភាពសណ្ដាប់ធ្នាប់ និងរៀបចំសោភណ្ឌភាពតាមដងផ្លូវឱ្យបានស្រស់ស្អាតផងដែរ។

ទន្ទឹមនឹងនេះដែរ​ ក្រុមហ៊ុនធ្វើការកែសម្រួលឡើងវិញនៅប្រអប់លូចេញចូលផ្ទះ​របស់ប្រជាពលរដ្ឋ​នៅទីប្រជុំស្គន់​ ដោយធ្វើយ៉ាងណា​ឲ្យមានជំរេលងាយស្រួលធ្វើដំណើរចេញចូលផ្ទះពួកគាត់​ និងជួយដោះស្រាយប្រព័ន្ធលូបង្ហូរទឹកចេញទៅក្រៅពោលគឺកុំធ្វើឱ្យប៉ះពាល់ដល់លំនៅឋាននិងដីភូមិប្រជាពលរដ្ឋ។

សូមជំរាបជូនថា​ គម្រោងស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​​ ចាប់ពីរង្វង់មូលស្គន់​ ដល់​រង្វង់មូលស្ពានគីហ្សូណា​ ក្រុងកំពង់ចាម​នេះ​ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី៩​ ខែមករា​​ឆ្នាំ២០២៣​ គម្រោងនេះមានប្រវែងសរុបជាង៤៥គីឡូម៉ែត្រ ចំពោះទទឹង​ផ្លូវវិញ​នៅតំបន់ក្រៅទីប្រជុំ​ មានទទឹង២៤ម៉ែត្រ​កន្លះ​ និងក្នុងទីប្រជុំជន​មានទទឹង២០ម៉ែត្រ​កន្លះ​ ដោយមានសួនច្បារនៅចំចំណុចកណ្តាលផ្លូវ​ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន៕

អត្ថបទ​និង​រូបភាព ​៖​ ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៦ ម៉ោង មុន

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីឆបោកប្រាក់ក្រោមរូបភាពទិញ-លក់ផ្លែទុរេនតាមអនឡាញ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងការងារ គ្រោង​នាំ​ក្រុមហ៊ុនធំៗ​​ទៅ​សម្ភាសន៍​​ការងារ​តាមភូមិស្រុក ក្នុងខេត្តចំនួន៥ ចាប់ពីថ្ងៃទី៦ ខែកក្កដានេះ​ត​ទៅ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

[វិចារណកថា​] តើ​កត្តាអ្វីខ្លះ​នឹងរារាំង​ ផែថងថាន ស៊ីណាវ៉ាត្រ ​ទទួល​បាន​​អំណាចវិញ​​?​

សេដ្ឋកិច្ច១២ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានជាតិ១២ ម៉ោង មុន

គម្រោង​ស្ថាបនាផ្លូវជាតិលេខ៧ជាបួនគន្លង​ ស្គន់-កំពង់ចាម​ ពេលនេះសម្រេចបានជាង៦០%ហេីយ

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

ពីអ្នកប្រើចុងប៊ិច ប្តូរមកប្រើចុងកាំភ្លើង ដើម្បីការពារបូរណភាពទឹកដីជាតិខ្មែរ

សេដ្ឋកិច្ច១២ ម៉ោង មុន

កសិដ្ឋានចិញ្ចឹមសត្វ និងដាំដំណាំចម្រុះក្នុងខេត្តបាត់ដំបងមួយ ងាយស្រួលរក្សាលំនឹងទីផ្សារ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រីថៃ ៦រូប ធ្លាប់ត្រូវតុលាការធម្មនុញ្ញ ព្យួរតំណែង

សន្តិសុខសង្គម២២ ម៉ោង មុន

ផ្លូវមួយចំនួនក្នុងក្រុងបាត់ដំបង កំពុងបង្កផលលំបាកដល់អ្នកធ្វើដំណើរ ខណៈរដូវវស្សាក៏ចូលមកដល់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ ធ្លាប់ផ្ទុះរឿងអាស្រូវដ៏អាម៉ាស់២ដង លួចត្បូងពេជ្រក្នុងវាំង និងសម្លាប់អ្នកការទូតអារ៉ាប៊ីសាអូឌីត

Sokha Hotels

ព័ត៌មានពេញនិយម