ព័ត៌មានជាតិ
ឆ្លងកូវីដមិនដឹងខ្លួន មនុស្សជាង ១០០នាក់ជាប់ពាក់ព័ន្ធ មានទាំងម្តាយនិងប្រពន្ធ
អាជ្ញាធរនិងក្រុមគ្រូពេទ្យខេត្តស្វាយរៀង បានចុះយកសំណាក មនុស្សចំនួន ១១១ នាក់ បន្ទាប់ពីរកឃើញថាបានជាប់ពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរដែលឆ្លងជំងឺកូវីដ១៩ ម្នាក់មានអាយុ ៥២។
សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តស្វាយរៀង បញ្ជាក់ថាបុរសជនជាតិខ្មែរដែលមានវិជ្ជមានកូវីដ១៩ ស្នាក់នៅបន្ទប់ជួលមួយកន្លែងក្នុងក្រុងបាវិត។ នៅថ្ងៃទី ២១ខែមីនា បុរសរូបនេះ មានអាការមិនស្រួលខ្លួនបានឲ្យប្រពន្ធទៅទិញថ្នាំយកមកលេបតែមិនធូរស្បើយហើយបានធ្វើដំណើរទៅផ្ទះម្ដាយ។

នៅថ្ងៃទី២៦ ខែមីនាបានជួលរថយន្តតាក់ស៊ីធ្វើដំណើរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងដោយស្ថានភាពមិនធូរស្រាលនៅថ្ងៃទី២៨ខែមីនាក្រុមគ្រូពេទ្យបានយកវត្ថុសំណាកបុរសជនជាតិខ្មែរខាងលើដែលមានរោគសញ្ញាចូលក្នុងនិយមន័យសង្ស័យថាមានជំងឺកូវីដ១៩ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាពសាធារណៈ។
ជាលទ្ធផលមានវិជ្ជមានកូវីដ១៩ នឹងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្វាយជ្រុំនៅយប់ថ្ងៃទី៣០ខែមីនា។ក្រុមការងារបានរកឃើញអ្នកប៉ះពាល់និងប្រយោលសរុបចំនួន១១១ នាក់ស្រី៥៣នាក់ហើយបានយកសំណាកអ្នកពាក់ព័ន្ធផ្ទាល់ចំនួន៩៧អ្នកស្រី៤១នាក់ត្រូវធ្វើតេស្តនិងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។

រដ្ឋបាលខេត្តបានបន្តថាចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកជំងឺខាងលើត្រូវបានធ្វើជាទីកន្លែងចត្តាឡីស័ករួមមានទីតាំងផ្ទះជួលស្ថិតនៅភូមិបាវិតលើសង្កាត់បាវិត ទីតាំងផ្ទះឈ្មោះ អន សុវណ្ណ នៅភូមិប្រសប់លាក់ សង្កាត់បាទី ក្រុងបាវិត ត្រូវជាម្ដាយបង្កើតរបស់ឈ្មោះហួត សុខា។
រដ្ឋបាលខេត្តសូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធឬបានដឹងថាបានប៉ះពាល់ជាមួយបុរសខាងលើនិងទីតាំងដែលបានម្ចាស់លើគឺចាប់ពីថ្ងៃទី១៥ខែមីនាឆ្នាំ២០២១ត្រូវធ្វើចត្តាឡីស័កនៅផ្ទះរយៈពេល ១៤ថ្ងៃប្រសិនមានបញ្ហាសុខភាពប្រែប្រួលត្រូវផ្ដល់ដំណឹងទៅអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕

អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង