ព័ត៌មានជាតិ
សាខាកាកបាទក្រហម ខេត្តព្រះសីហនុ នាំយកអំណោយចែកជូនពលរដ្ឋ២០៦គ្រួសារកំពុងធ្វើចត្តាឡីស័កតាមលំនៅដ្ឋាន
ប្រជាពលរដ្ឋចំនួន២០៦គ្រួសាររស់នៅភូមិ៣(ទំនប់រលក)សង្កាត់លេខ១ ក្រុងព្រះសីហនុខេត្ត ដែលកំពុងធ្វើចត្តាឡីស័ក ពាក់ព័ន្ធព្រឹត្តិការណ៍២០កុម្ភៈ បានទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ដោយក្រុមការងារកាកបាទក្រហមបានចុះធ្វើកិច្ចការនេះរយៈពេលពីរថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី៣១ ខែមិនា ដល់ ថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២១។
អំណោយដែលនាំយកមកចែកជូនបងប្អូនប្រជាពលរដ្ឋក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូ ក្រាម, មី១កេស ត្រីខ១០កំប៉ុង, ទឹកស៊ីអ៊ីវ១យួរ , ប្រេងឆា១ដប,នំប៉័ងផ្អែម៥ដុំ ម៉ាស១កញ្ចប់ និងថវិកា ១០ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះលោក គាំ សុខុម នាយកសាខាបានមានប្រសាសន៍ថា ជានិច្ចជាកាលលោក គួច ចំរើន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជាពិសេសសម្ដេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលងាយរងគ្រោះ និងជួបការលំបាក ដោយហេតុឃើញថា បងប្អូនប្រជាពលរដ្ឋមានការខ្វះខាត ពីព្រោះបងប្អូនប្រជាពលរដ្ឋមិនបានចេញទៅប្រកបមុខរបររកទទួលទាននោះទេ។
ជាមួយគ្នានេះ លោកក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើ និងសួរសុខទុក្ខ ព្រមទាំងក្ដីនឹករលឹកអាណិតអាសូរក្រៃលែង ពីសំណាក់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចតែងតែគិតគូរសុខទុក្ខប្រជាពលរដ្ឋក្រីក្រមានទុក្ខលំបាក ជនរងគ្រោះ ជនងាយរងគ្រោះ ដោយយកចិត្តទុកដាក់ខ្ពស់ និងមិនមានការរើសអើង វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នា ការ នយោបាយអ្វីឡើយ។

តែទោះជាយ៉ាងណាក៏ដោយ លោក គាំ សុខុម នាយកសាខាកាកបាទខេត្តព្រះសីហនុ ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រូមគ្នាចូលរួមពីវិធីកាត់បន្ថយហានិភ័យពីការឆ្លងជំងឺកូវីដ-១៩ ដើម្បីពង្រឹងការទប់ស្កាត់ការចម្លងក្នុងសហគមន៍ លើកកម្ពស់ការផ្លាស់ប្តូរទម្លាប់អនាម័យពីអវិជ្ជមាន ទៅវិជ្ជមាន ត្រូវបន្តជានិច្ច និងយកចិត្តទុកដាក់ខ្ពស់ត្រូវមានអនាម័យជាប្រចាំ ដោយលាងសំអាតដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ ឬអាកុល ជែល ហើយត្រូវពាក់ម៉ាស់ឬក្រមាឲ្យបានជាប់ជានិច្ច និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាលព្រមទាំងធ្វើតាមការណែនាំអំពីរបៀបរស់នៅធម្មតា តាមបែបគន្លងថ្មី និងវិធានការការពារការឆ្លងជំងឺកូវីដ-១៩ មាន៖ (៣ កុំ)(៣ការពារ)១.ត្រូវពាក់ម៉ាស់ការពារជាប្រចាំពេលធ្វើដំណើរ .២.លាងសម្អាតដៃជាមួយ សាប៊ូ ទឹកអាល់កុល ឬជែល ឲ្យបានញឹកញប់ ៣.អនុវត្តរក្សាគម្លាតសុវត្ថិភាពយ៉ាងតិច១,៥០ម៉ែត្រ ពីអ្នកដទៃ ចំណែក(៣ កុំ)មាន ៖១.កុំចូលទៅកន្លែងបិទជិត មិនមានខ្យល់ចេញចូលគ្រប់គ្រាន់ .២.កុំទៅកន្លែងមានមនុស្ស អ៊ូអរ មានមនុស្សនៅជិតៗគ្នាច្រើន .៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាកុំឱបគ្នាជាដើម៕
អត្ថបទ ៖ កោះពស់











-
សន្តិសុខសង្គម៥ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?