Connect with us

ព័ត៌មានជាតិ

ផ្លូវ​​ប្រវែង​៥​គីឡូម៉ែត្រ ​ត្រូវ​ជួសជុល​ឡើងវិញ​ ក្រោយ​ជំនន់​ទឹកភ្លៀង ​

បានផុស

នៅ

​ផ្លូវលំ​នៅ​តាម​មូលដ្ឋាន​ ប្រវែង​ជិត​៥​គីឡូម៉ែត្រ ដែល​ខូច​ដោយ​ទឹកជំនន់​ ​ត្រូវ​បាន​ក្រុមការងារ​គណបក្ស​មូលដ្ឋាន ​ចុះ​ជួយ​ បាន​ជួសជុល​ស្តារ​ឡើងវិញ​ នៅស្រុក​ស្វាយចេក​ ខេត្ត​បន្ទាយមានជ័យ ដើម្បី​សម្រួលការ​ធ្វើដំណើរ​រប​ស់​ប្រជាពលរដ្ឋ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា ឆ្នាំ​២០២០។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជួសជុល​ផ្លូវ​មូលដ្ឋាន ​ដែល​មាន​ប្រវែង​ជិត​៥​គីឡូម៉ែត្រ​នោះ ដឹកនាំ​ដោយ លោក សិទ្ធិ ឡោះ ប្រធាន​ក្រុមការងារ​គណបក្ស​មូលដ្ឋាន​ខ​.២៧ ចុះ​ជួយ​ស្រុក​ស្វាយចេក​ បន្ទាប់ពី​ទឹកជំនន់​ បាន​ស្រក​ចុះ​វិញ​។​ លោក សិទ្ធិ ឡោះ​ បាន​ប្រាប់​​ឲ្យ​ដឹង​ថា ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន នៅ​ស្រុក​ស្វាយចេក​ ក្រោយពី​ទឹកជំនន់​វាយ​បុក​ខ្លាំង​កន្លងមក​នោះ បានរ​ងរ​នូវ​ការខូចខាត​យ៉ាង​ដំណំ ពិសេស​ គឺ​ផ្លូវ ដែល​ត្រូវ​បាន​ទឹក​ហូរ​កាត់​ផ្តាច់ ធ្វើ​ឲ្យ​ការ​ធ្វើ​ដំណើ​រដឹក​កសិផល​របស់​ប្រជាកសិករ​ជួប​ការ​លំបាក ​និង​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ មាន​ជំងឺ​ឈឺ​ស្កាត់​ ត្រូវ​ដឹក​មក​មន្ទីរពេទ្យ​ជាដើម​។​ លោក​សិទ្ធិ ឡោះ បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ដោយមាន​ការណែនាំ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឧបនាយករដ្ឋមន្ត្រី​ កែ គឹមយ៉ាន ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​ជួយ​ខេត្ត​បន្ទាយមានជ័យ និង​ដើម្បី​ជា​ការ​ឆ្លើយតប​នឹង​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើដំណើរ​នោះ លោក​បាន​ដឹកនាំ​ក្រុមការងារ​ជួសជុល​ស្តារ​ឡើង​វិញ ផ្លូវ​២​ខ្សែ​នៅ​ឃុំ​ផ្គាំ លើ​កំណាត់​ផ្លូវ​ឆ្លងកាត់ ៥​ភូមិ​មាន​ភូមិ ស្វាយស ថ្មគោល អូរ តា​ដួល និង​ប្រាសាទ​វៀន ដោយ​ការ រង​ការខូចខាត​ប្រវែង ៤.៣០០​ម៉ែត្រ​ ដោយ​ទឹកជំនន់​កន្លងមក។​ លោក​ សិទ្ធិ ឡោះ​ បាន​បញ្ជាក់​ទៀត​ថា ​ថវិកា​ដែល​ត្រូវ​ចំណាយ ​ក្នុង​ការ​ជួសជុល​ផ្លូវ​នេះ មួយ​ផ្នែក​បាន​មក​ពី​សហគមន៍​ចំនួន​១១​លាន​រៀល និង​មួយ​ផ្នែក​ទៀត​ បាន​មកពី​ការ​ជួយឧបត្ថម្ភ​ពី​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ កែ គឹមយ៉ាន និង​លោកជំទាវ ហេម​ចិ​ត្តា​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ម៉ៅ ម៉ា​ល័យ កែ គឹមយ៉ាន ចំនួន​១៧​លាន​រៀល៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​អ្នក​ចិញ្ចឹមសត្វ​កន្ធាយ​ក្នុងស្រុក​ មិន​ខ្វះ​ទីផ្សារ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាល​ឡោមព័ទ្ធ​ខុន​ដូ​មួយ​កន្លែងទាំងយប់ ឃាត់​ជន​បរទេស​ប្រុសស្រីជាង ១០០នាក់

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ កិច្ច​ប្រជុំកំពូលវាយនភណ្ឌសកល នឹង​ធ្វើ​ឱ្យ​កម្ពុជា​ក្លាយ​ជាគោលដៅ​ទាក់ទាញទាំងអាជីវកម្មនិងវិនិយោគទុន 

ព័ត៌មានជាតិ៧ ម៉ោង មុន

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវផ្ដល់ការឧបត្ថម្ភ​​ជា​ប្រចាំ​ខែ​ដល់​កុមារ​កំព្រា និងកុមារ​មាន​ទុក្ខលំបាក​នៅ​មណ្ឌលមែកឈើ

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីព័ត៌មាន៖ ក្រុមប្រឆាំងនៅក្រៅប្រទេសបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីបញ្ឆេះកំហឹងពលរដ្ឋ ឱ្យផ្ដួលរំលំរដ្ឋាភិបាល

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ក្រុមហ៊ុន Smart Axiata ទទូលបានពានរង្វាន់ “បរិយាបន្នឌីជីថល” ពីរឆ្នាំជាប់គ្នាៗ ពីកម្មវិធី AmCham CSR Excellence Awards

Sokha Hotels

ព័ត៌មានពេញនិយម