ព័ត៌មានជាតិ
លោក ស៊ុន ចាន់ថុល ចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩សម្រាប់បុគ្គលិកក្រសួងប្រមាណជាង២ពាន់នាក់
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់បុគ្គលិកមន្ត្រីរាជការគ្រប់ជាន់ថ្នាក់ក្រោមឱវាទក្រសួងសរុបប្រមាណ២២៥០នាក់ ដោយមានការអមដំណើរពីលោករដ្ឋលេខាធិការ ស៊ុយ សាន ប្រធានអនុគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធជាច្រើនរូបផងដែរ កាលពីថ្ងៃព្រហស្បតិ៍ទី១ ខែមេសា ឆ្នាំ២០២១ ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331766177.jpg)
យុទ្ធនាការចាក់វ៉ាក់សាំងនេះ រៀបចំឡើងដោយគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេស (គ.វ.ក-១៩) សហការជាមួយអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងគោលបំណង ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅទីស្តីការក្រសួងផ្ទាល់ ក្រោមកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសម្ព័ន្ធគ្រូពេទ្យសហភាពសម្ព័ន្ធយុវជនកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331778162.jpg)
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានបញ្ជាក់ថា វ៉ាក់សាំងកូវីដ-១៩ (Sinovac) ជាឧបករណ៍ថ្មីមួយបន្ថែមលើវិធានការសុខាភិបាល ដែលមានស្រាប់ សម្រាប់ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងសង្គ្រោះជីវិតមនុស្ស ជាពិសេសជួយបុគ្គលមិនឱ្យធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរនៅពេលឆ្លង និងកាត់បន្ថយការព្យាបាលនៅមន្ទីរពេទ្យ។
វ៉ាក់សាំងកូវីដ-១៩ ដែលកំពុងប្រើប្រាស់នៅព្រះរាជាណាចក្រកម្ពុជា ជាវ៉ាក់សាំងដែលបានធ្វើតេស្ត ពីសុវត្ថិភាព និងប្រសិទ្ធភាពយ៉ាងម៉ត់ចត់ និងកំពុងប្រើប្រាស់នៅតាមបណ្ដាប្រទេសនានាក្នុងតំបន់ និងក្នុងពិភពលោក ដែលបណ្ដាប្រទេសមួយចំនួនបាននឹងកំពុងតែដំណើរការចាក់បានមនុស្សរាប់ សិបលាននាក់រួចហើយ។
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331846148.jpg)
មន្ត្រីរាជការទាំងអស់ដែលបានទទួលវ៉ាក់សាំងរួចហើយ ត្រូវចងចាំថា ត្រូវបន្តចូលរួមត្រួតពិនិត្យ និងការពារហានិភ័យ នៃការចម្លងជំងឺកូវីដ-១៩ កាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គម ដោយបន្តអនុវត្តនូវវិធានការ៣ការពារ (ពាក់ម៉ាក លាងដៃឱ្យបានញឹកញាប់ និងរក្សាគម្លាតសុវត្ថិ ភាពបុគ្គលពី១ម៉ែត្រកន្លះឡើងទៅ និង៣កុំ (កុំទៅកន្លែងមានមនុស្សកុះករច្រើន កុំទៅកន្លែងបិទជិតគ្មាន ខ្យល់ចេញចូល កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា) ដើម្បីចូលរួមទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ នៅក្នុងសហគមន៍ដែលជាការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕
អត្ថបទ ៖ រ៉ាវុទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331861099.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331789379.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331771924.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331769490.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2021/04/FB_IMG_1617331799283.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?