Connect with us

ព័ត៌មានជាតិ

លោក ស៊ុន ចាន់ថុល ចុះ​ពិនិត្យ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩សម្រាប់​បុគ្គលិក​ក្រសួង​ប្រមាណជាង​២​ពាន់​នាក់​

បានផុស

នៅ

លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​អញ្ជើញ​ចុះ​ពិនិត្យយុទ្ធនា​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺកូ​វីដ​-១៩ សម្រាប់​បុគ្គលិក​មន្ត្រីរាជការ​គ្រប់​ជាន់​ថ្នាក់ក្រោម​ឱវាទក្រសួង​សរុប​ប្រមាណ២២៥០​នាក់ ដោយមាន​ការ​អមដំណើរ​ពី​លោក​រដ្ឋលេខាធិការ ស៊ុយ សាន ប្រធាន​អនុគណៈកម្មការ​ចំពោះ​កិច្ច​ ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូ​វីដ​-១៩ និង​ថ្នាក់ដឹកនាំ​ក្រសួង​ពាក់ព័ន្ធ​ជាច្រើនរូបផងដែរ កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី​១ ខែមេសា ឆ្នាំ​២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​ រៀបចំឡើង​ដោយ​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩​ក្នុង​ក្របខ័ណ្ឌ ​ទូទាំងប្រទេស (​គ​.​វ​.​ក​-១៩) សហការ​ជាមួយ​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូ​វីដ​-១៩​ នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ក្នុង​គោលបំណង ដើម្បី​បង្ការ និង​ទប់​ស្កាត់​ការឆ្លង​រីករាលដាល​ជំងឺ​កូ​វីដ​-១៩ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០២១ ដល់​ថ្ងៃទី​០៥ ខែមេសា ឆ្នាំ​២០២១ នៅ​ទីស្តីការក្រសួង​ផ្ទាល់ ក្រោម​កិច្ចខិតខំ​ប្រឹងប្រែង និង​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់ ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​នៃ​សម្ព័ន្ធ​គ្រូពេទ្យ​សហភាព​សម្ព័ន្ធ​យុវជន​កម្ពុជា​។​

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មកា​រ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ (​គ​.​វ​.​ក​-១៩) បាន​បញ្ជាក់ថា​ វ៉ាក់សាំងកូ​វីដ​-១៩ (Sinovac) ជា​ឧបករណ៍​ថ្មី​មួយ​បន្ថែម​លើ​វិធានការ​សុខាភិបាល ដែលមាន​ស្រាប់​ សម្រាប់​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺកូ​វីដ​-១៩ និង​សង្គ្រោះ​ជីវិត​មនុស្ស ជាពិ​សេស​ជួយបុគ្គល​មិនឱ្យ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​នៅពេល​ឆ្លង និង​កាត់បន្ថយ​ការព្យាបាល​នៅ​មន្ទីរពេទ្យ​។

វ៉ាក់សាំងកូ​វីដ​-១៩ ដែល​កំពុង​ប្រើប្រាស់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ ជា​វ៉ាក់សាំង​ដែល​បានធ្វើ​តេស្ត ពី​សុវត្ថិភាព និង​ប្រសិទ្ធភាព​យ៉ាង​ម៉ត់ចត់ និង​កំពុង​ប្រើប្រាស់​នៅតាម​បណ្ដា​ប្រទេស​នានា​ក្នុង​តំបន់ និង​ក្នុង​ពិភពលោក ​ដែល​បណ្ដា​ប្រទេសមួយ​ចំនួន​បាននឹង​កំពុងតែ​ដំណើរការ​ចាក់​បាន​មនុស្ស​រាប់ សិប​លាន​នាក់​រួចហើយ​។

មន្ត្រីរាជការ​ទាំងអស់​ដែល​បានទទួល​វ៉ាក់សាំង​រួចហើយ ត្រូវ​ចងចាំ​ថា ត្រូវ​បន្ត​ចូលរួមត្រួតពិនិត្យ និង​ការពារ​ហានិភ័យ នៃ​ការ​ចម្លងជំងឺកូ​វីដ​-១៩ កាត់បន្ថយ​ផលប៉ះពាល់​លើ​សេដ្ឋកិច្ច និងសង្គម ដោយ​បន្ត​អនុវត្ត​នូវ​វិធានការ៣​ការពារ (​ពាក់​ម៉ាក លាងដៃ​ឱ្យបាន​ញឹកញាប់ និង​រក្សា​គម្លាត​សុវត្ថិ ភាព​បុគ្គល​ពី១ម៉ែត្រ​កន្លះ​ឡើងទៅ និង​៣​កុំ (​កុំទៅ​កន្លែង​មាន​មនុស្ស​កុះករ​ច្រើន កុំទៅ​កន្លែង​បិទ​ជិត​គ្មាន ខ្យល់​ចេញចូល កុំ​ប៉ះពាល់​គ្នា កុំ​ចាប់ដៃគ្នា កុំ​កៀក​ស្មា​គ្នា​) ដើម្បី​ចូលរួម​ទប់ស្កាត់​ការចម្លង​វីរុស​កូ​វីដ​-១៩ នៅក្នុង​សហគមន៍​ដែលជា​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕

​អត្ថបទ ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ២៥ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម