Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យ​ បើកយុទ្ធនាចាក់​វ៉ាក់សាំង Sinovac ការពារ​កូវីដ១៩ ដល់ពលរដ្ឋ ២០៥២​នាក់​

បានផុស

នៅ

​យោងតាមអនុសាសន៍របស់សម្ដេចតេជោ នៅថ្ងៃទី​២ ខែមេសា ឆ្នាំ២០២១ នៅក្នុង​ខេត្តបន្ទាយមានជ័យ បានរៀបចំបើក​យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ក្នុងគោលការណ៍ស្ម័គ្រចិត្តជូនមន្ត្រី​អគ្គិសនី រដ្ឋបាល ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​មាន​ចំនួន ២.០៥២​នាក់​ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក ​អ៊ុំ ​រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ឲ្យ​ដឹងថា យុទ្ធនាចាក់​វ៉ាក់សាំងកូវីដ១៩ ប្រភេទ Sinovac​ជូន​មន្ត្រី​អគ្គិសនី រដ្ឋបាល ឃុំ សង្កាត់ និង​ប្រជាពលរដ្ឋ​មាន​ទីតាំង​ចំនួន​១២​កន្លែង​ក្នុងនោះ​មាន ១​.មន្ទីរពេទ្យ​ខេត្ត មិត្តភាព កម្ពុជា​ជប៉ុន ស្រុក​មង្គល​បូរី, ២. ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​មង្គល​បូរី, ៣​. មន្ទីរពេទ្យបង្អែក​សិរីសោភ័ណ, ៤​. វិទ្យាល័យ​សិរីសោភ័ណ, ៥​. មន្ទីរពេទ្យបង្អែក​ព្រះនេត្រ​ព្រះ, ៦​. សាលាបឋមសិក្សា​ស្រះ​ជីក, ​៧. មន្ទីរពេទ្យបង្អែក​ស្វាយចេក, ៨​. មន្ទីរពេទ្យបង្អែក​ស្រុក​ថ្ម​ពួក, ៩​. មន្ទីរ​បង្អែក​ស្រុក​ម៉ាឡៃ​, ១០. ​មន្ទីរពេទ្យបង្អែក​ស្រុក​ម៉ាឡៃ​សន្តិភាព, ១១​. មន្ទីរពេទ្យបង្អែក​ប៉ោយប៉ែត, ១២. ​ស្ថានីយ​រថភ្លើង​ក្រុង​ប៉ោយប៉ែត មាន​ក្រុម​គ្រូពេទ្យ​ចាក់​វ៉ាក់សាំង​២​ក្រុម​។​

សូមជម្រាបជូនថា វ៉ាក់សាំងស៊ីណូវ៉ាក់ នេះ ចាក់បានចាប់ពីមនុស្សអាយុ១៨ឆ្នាំឡើងទៅ ហើយថ្ងៃនេះជាថ្ងៃទី១ នៃការបើកឆាកយុទ្ធនា ការចាក់ថ្នាំបង្ការជំងឺកូវីដ១៩ ប្រភេទ Sinovac ដែលបានប្រព្រឹត្តិទៅក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្រោមការគិតគូរ និង ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បី​សុខុមាលភាពរបស់ប្រជាជនកម្ពុជា ក្នុងនោះខេត្តបន្ទាយមានជ័យ ចំពោះ កិច្ចចាក់វ៉ាក់សាំង បានរៀបចំចាក់ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ​សាលាក្រុង សាលាស្រុក និង​ប្រជាពលរដ្ឋ​ទូទាំង៩ក្រុងស្រុក ក្នុង​ខេត្តបន្ទាយមានជ័យ​ទៅតាមពេលវេលា និង ទីកន្លែងដែល រដ្ឋបាល​ក្រុងស្រុក បានបែងចែក ក្នុងការចាក់វ៉ាក់សាំងជូនដោយផ្អែកលើគោលការស្ម័គ្រចិត្ត តែប៉ុណ្ណោះ​៕

អត្ថបទ៖ វ៉ាន់ ណា​ង

សូមចុចអាន៖ ​ឆ្លង​កូវីដ​មិន​ដឹង​ខ្លួន មនុស្សជាង ១០០នាក់ជាប់ពាក់ព័ន្ធ មាន​ទាំង​ម្តាយ​និង​ប្រពន្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ១០ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម១០ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៤ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ២០ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម